Posted by : Khmer Food 16 June 2015


ភូមិត្នោត ជារមណីយដ្ឋានម្ហូបស្រែពិតៗ
អោយតែនឹកឃ្លានខួរក្តាមអាំង, ក្តាមស្រែបំពង, ខ្យងឆា, ផ្លែត្នោត,​កង្កែបបោក,

ជ្រក់អង្រ្កង ពិតជានឹកឃើញដល់ភូមិត្នោតតែម្តង ។ ប្រជាពលនៅក្នុងភូមិនេះបាននាំគ្នាមកលក់ម្ហូបស្រែ​នៅទី​នេះ​គ្រប់ៗគ្នា ។
ភូមិត្នោតគឺជារមណីយដ្ឋានកែច្នៃតាមបែបធម្មជាតិពិតៗ ។ ដែលមានកន្លែងអង្គុយសំរាប់ជួល ហើយ​​ទីតាំងស្ថិតនៅក្រោមដើមត្នោតតែម្តង ។ ជាពិសេសទៅទៀតនោះ សំរាប់កុមារៗក៏មាន​កន្លែង​​ហែរទឹកកំសាន្តផងដែរ ។
តាមបទពិសោធន៏សំរាប់ខ្ញុំក្នុងការទៅលេងគឺ ទេសភាពល្អស្អាត ត្រជាក់ស្រួល ហើយ​ចំពោះ​តំលៃ​​ម្ហូបដែលប្រជាពលរដ្ឋលក់គឺមានតំលៃសមរម្យ ។
Ø  កន្លែងអង្គុយលេងសំរាប់ធម្មតាៈ ១២,០០០ រៀល
Ø  ចតឡានៈ ២០០០ រៀល
Ø  បង្គន់ៈ មិនគិតថ្លៃ
Ø  តំលៃមុជទឹកលេងសំរាប់កុមារៈ ៨០០០ រៀល
ភេសជ្ជៈគឺមានតំលៃថ្លៃបន្តិច ហើយយើងមិនអាចយកភេសជ្ជៈចូលច្រើនបាននោះទេ ។ ព្រោះគេ​មានលក់នៅទីនោះស្រាប់ ។ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នាក៏អាច​​​ទិញ​​​ស្ករ​​ត្នោត​​​​ដែលគេ​ធ្វើ​ភ្លាមៗនៅទីនោះផងដែរ​។ ចំពោះតំលៃគឺទៅតាមខែរបស់ស្ករត្នោតថាតើមានតិច ឬក៏ច្រើន ។

អាចមកលេងកំសាន្តសំរាប់ចុងសប្តាហ៏បាន ព្រោះទីតាំងគឺមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាននោះ​ទេ​។ ប្រហែល ៤៥ នាទីពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ ២។ គឺផ្លូវទៅរមណីយដ្ឋាន​ទន្លេបាទី និងភ្នំជីសូរ ។ 












{ 1 comments... read them below or add one }

  1. កន្លែងនេះពិតជាទៅហើយចង់ទៅទៀតមែន ។ តម្លៃសមរម្យ ជួលកញ្ជុះមួយដូចជា 3-5$ មិនឡើតថ្លៃ ។ ម្ហូបយកពីផ្ទះក៏បាន ទិញខាងមុខក៏បាន សុទ្ធតែម្ហូបស្រែទៀត ។ គ្រាន់តែទីធ្លាដូចរាងតូចបន្តិច

    ReplyDelete

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -