Posted by : Khmer Food 24 June 2015


ធ្វើក្តាមប្រៃ នឹកខែធ្លាក់ខ្យល់នៅឯស្រែ





គ្រឿងផ្សំ
ក្តាមស្រែរស់ៈ   ១ គីឡូក្រាម
គ្រឿងទេសៈ ​​​   ទឹកត្រី 1/3 នៃទំងន់ក្តាម, ប៊ីចេង, ស្ករត្នោត
គ្រឿងលំអៈ​​     ជីនាងវងហានជាចំណិតៗ​ និងម្ទេស

របៀបធ្វើ
លាងក្តាមអោយស្អាត បន្ទាប់មកដាក់ចូលទៅក្នុងកែវថ្ម ។ ក្រោយពីដាក់ក្តាមទាំងអស់​ចូល​ហើយ ចាប់ផ្តើមដាក់ទឹកត្រី 1/3 នៃចំនួនក្តាម, ដាក់ប៊ីចេង និងស្ករត្នោតទៅក្នុងកែវត្រាំ ។ បន្ទាប់​មក​ផ្អាប់ទុករយៈពេល ២យប់ ។ ក្រោយពី២ យប់ហើយ ក្តាមប្រៃស្រែ​របស់អ្នកនឹងក្លាយ​ទៅជា​មានរសជាតិឈ្ងុយឆ្ងាញ់បំផុត ដោយលោកអ្នកគ្រាន់តែថែមនូវគ្រឿងលំអដូចជា ជីនាងវង​ហាន​ជាចំណិតៗ និងម្ទេស ។ តែប៉ុណ្ណេះអ្នកអាចទទួលទានដោយឆ្ងាញ់ជាមួយគ្រួសារ ។ សូមសាក​ល្បងធ្វើជូនទៅគ្រួសាររបស់អ្នកសំរាប់ថ្ងៃចុងសប្តាហ៏នេះ ។


រៀបរៀងដោយៈ​ស៊ូសាន


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -