Posted by : Khmer Food 12 July 2015



ចៀនស្អំជាមួយពងទា



តើមិត្តអ្នកអានធ្លាប់បានទទួលទានចៀនពងទាស្អំទេ ។ ស្អំគឺជាបន្លែមួយប្រភេទដែល​មានបន្លា​ច្រើន ហើយមាន​ក្លិនឈ្ងុយខ្លាំង ។ អ្នកភូមិភាគច្រើនដាំដើមស្អំសំរាប់ធ្វើរបងផ្ទះ​ព្រោះវាមានបន្លា​ច្រើន ។ ស្អំអាចយកមកចៀនជាមួយពងទា ឬ ពងមាន់ ហើយក៏អាចធ្វើជាអន្លក់ទឹកគ្រឿងផងដែរ ។ សំរាប់ថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៏មិត្តអ្នកអានមកមើលពីរបៀបចៀនពងទាជាមួយស្អំម្តង ។

គ្រឿងផ្សំ
-       ស្អំ                                   ២ ខាំ
-       ពងទា ឬពងមាន់                ៣ គ្រាប់
-       គ្រឿងទេស                       ទឹកត្រីបន្តិច, ស្ករ និងប៊ីចេង
-       បន្ទាប់មកលាយច្របល់ចូលគ្នាអោយសព្វគ្នា

របៀបធ្វើ      

-       បន្ទាប់ពីលាយគ្រឿងផ្សំច្របល់ចូលគ្នារួចរាល់ហើយ ចាប់ផ្តើមយកខ្ទះ​មកដាក់នៅលើ​​ចង្រ្កានអោយក្តៅ បន្ទាប់មកដាក់ខ្លាញ់ ហើយដាក់គ្រឿងផ្សំចូលទៅក្នុងខ្ទះតែម្តង ។​ ដោយកុំព្យាយាមកុំប្រើភ្លើងក្តៅខ្លាំងពេក អាចធ្វើអោយម្ហូបមិនឆ្ងាញ់ ។​ ប្រែចុះប្រែឡើង​រហូតដល់ស្អំឆ្អិនបាន ១០០ភាគរយ ។

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -