Posted by : Khmer Food 01 August 2015



សណ្តែកគួរឆាជាមួយសាច់ជ្រូក


គ្រឿងផ្សំ
-សណ្តែកគួរ ចិតជាកង់ៗ

-សាច់ជ្រូកចិតជាចំណិតៗ
-ខ្ទឹមស ចិញ្ច្រាំ, ស្ករត្នោត, ទឹកត្រី, ប៊ីចេង

របៀបធ្វើ
-ដាក់ខ្ទះលើចង្ក្រាន និងដាក់ខ្លាញ់ចូល។ នៅពេលខ្លាញ់ក្តៅហើយ ចាប់ផ្តើមដាក់ ខ្ទឹមសចិញ្ច្រាំ បន្ទាប់ពីខ្ទឹមសឡើងពណ៌ក្រហមបន្តិចហើយ ដាក់ស្ករត្នោត, ទឹកត្រី, ប៊ីចេង អោយសមល្មម​ទៅ​នឹង​សាច់ ។ ដាក់សាច់ជ្រូកចូលទៅឆា ត្រលប់ចុះ ត្រលប់​ឡើងអោយ​បានឆ្អិន​ល្អ ។ នៅពេល​ដែល​​សាច់ជ្រូកឆ្អិនបានល្អហើយ ចុងក្រោយគឺដាក់សណ្តែកគួរចូលទៅ រួចហើយ​ចាប់ផ្តើមឆា​ត្រលប់​ចុះត្រលប់ឡើងម្តងទៀត នោះគឺជាការស្រេច។

បញ្ជាក់ៈ អាចដាក់ទឹកសចូលបន្តិចបាន ដើម្បីអោយមានទឹកសំរាប់ហូបជាមួយបាយ ។  


អត្ថបទៈ ស៊ូ សាន

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -