Posted by : Khmer Food 25 August 2015




រូបភាពតំណាង
អីយ៉ា! ម្ហូបមួយមុខ​នេះ​គ្រាន់តែ​លឺឈ្មោះភ្លាម​ដូចជាចង់ស្រក់ទឹកមាត់ភ្លេតតែម្តងហើយ

 ប៉ុន្តែ​តើ​ប្រិយមិត្ត​ដឹងទេត្រូវធ្វើយ៉ាងម៉េចទើប​ខ្យង​មាន​រសជាតិឆ្ងាញ់ ហើយមិន​ធំក្លិន​ឆ្អាប? គ្មាន​អ្វីពិបាក​ទេ អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​ទៅជាការស្រេច។

+ គ្រឿងផ្សំ
- ​ខ្យងស្ងោរ ៥០០ក្រាម ឆ្កឹះយកសាច់
- ​គល់ស្លឹកគ្រៃ ២គល់ កាត់កង់ដំឲ្យបែក
- ស្លឹកក្រូចសើច ៥សន្លឹក
- បន្លែអន្លក់​ញ៉ាំ​ផ្ទាប់ ជីអង្កាម, ជីសាំងឃុំ, សាឡាដ៍, ចេកខ្ចី មួយមុខ​បន្តិចៗ

+ វិធីធ្វើ
១. ដំបូង​ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ​​ដាក់​គល់​ស្លឹក​គ្រៃ​ ​និង​ស្លឹក​ក្រូច​សើច​ញីដាក់​​​ចូល​។ 
២. ទុក​មួយ​សន្ទុះ​ដាក់​ខ្យង​ចូល​ស្ងោរ​​​ម្តង​ទៀតមួយ​ពុះប្រហែល​ជា ២-៣នាទី។
៣. ២-៣​នាទី​ក្រោយ​មក​អាច​ស្រង់​យក​មក​ញ៉ាំ​ផ្ទាប់​ជា​មួយ​បន្លែ​ជ្រលក់​ទឹក​ត្រី​បានហើយ៕

+ គ្រឿងផ្សំទឹកត្រី៖ 
ទឹកឆ្អិន ១២០មីលីលីត្រ, ស្ករស ៥០ក្រាម, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រី ២-៣ស្លាបព្រាបាយ, ខ្ទឹមស ៣កំពឹស, ម្ទេស តាមចូល​ចិត្ត ​ចិញ្ច្រាំ ​ដាក់​ចូល​ក្នុង​ចាន​លាយ​ចូល​គ្នា​ឲ្យ​សព្វ។

ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ 


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -