Posted by : Khmer Food 06 August 2015

របៀបធ្វើចេកឆឹងស្ករ


របៀបធ្វើ៖
១- បកចេក ត្រាំទឹកក្បុង ឬ ទឹកកំបោរ មួយម៉ោង ហើយស្រង់សម្រស់ទឹកចេញ លាងអោយស្អាត។
២- កម្លោចស្ករអោយក្រហម ទើបចាក់ចេកចូល ថែមអំបិលបន្តិច រំងាស់ទាល់តែចូលជាតិស្ករ ក្នុងសាច់ចេក។
៣- ចេកប្រាំ ស្ករមួយវែក។ បើមិនចង់ផ្អែម អាចបន្ថយស្ករបាន។
៤- បើអត់ទឹកកំបោរ ឬទឹកក្បុង សូមយកចេកដែលមិនទាន់ទុំជោរ ទៅចៀនសិន សឹមឆឹងស្ករ។
ដកស្រង់ពីទំព័រ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -