Posted by : Khmer Food 09 August 2015


បង្គាកោះកុង

បង្គាកោះកុងគឺជាមុខម្ហូបមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ហឹរ
។ ចង់ដឹងថាតើ​របៀបធ្វើ​យ៉ាង​ណាសូមមើលទៅខាងក្រោមទាំងអស់គ្នា ។​

គ្រឿងផ្សំ ៖
- បង្គា
 
- ខ្ទឹមស ខ្ទឹមក្រហម ( ចិញ្ច្រាំអោយម៉ត់បន្តិច )
- ម្ទេស ( កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់ )
 
- អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី
- ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា

វិធីធ្វើ៖
- យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ ( កុំអោយដាច់ពីគ្នា ) បន្ទាប់​មក​យក​មក​រៀប​ដាក់​ចាន​ ដែល​ត្រូវ​ទទួល​ទាន​ អោយ​មើ់ល​ទៅ​ស្អាត​ រួច​យក​ទៅ​ដាក់​ក្នុង​ទូរទឹកកក​ ទុក​អោយ​ត្រជាក់​
- ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ( ទុក​ប្រហែល​10 នាទី​ ដើម្បី​កុំអោយ​ក្រពុល​ខ្ទឹម​ )​ ហើយ​ដាក់​អំបិល​ ទឹកត្រី​ ស្ករស​ ម្សៅស៊ុប​ និង​ទឹកដោះ​គោខាប់​បន្តិច​ រួចភ្លក់​មើល​អោយ​ល្មម​ តាម​ការ​ចូល​ចិត្ត​ ។

- ពេល​ទទួល​ទាន​ ទើប​យក​បង្គា​ដែល​យើង​បាន​ក្លា​សេទុក​ យក​មក​ស្រោច​ទឹកម្ទេស​ពីលើ​អោយ​សព្វ​ ហើយ​បន្ថែម​ ជី​អង្គាម​ ជី​បន្លា​ពី​លើ​តិច​ លំអរ​ រួច​ជា​ការ​ស្រេច​ ។​
មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើន អោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ

ផ្តល់សិទ្ធដោយៈ​មុខម្ហូបប្រចាំគ្រួសារ
ប្រភពៈ មង្គលការ



Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -