Posted by : Khmer Food 03 September 2015

នំបាញ់ឌុបឆ្ងាញ់អស់ទាស់

តើមិត្តអ្នកអានធ្លាប់លឺនំបាញ់ឌុបទេ?
នំបាញ់ឌុបមានរសជាតិឆ្ងាញ់ ហើយថែមទាំងមិន​បណ្តាល​អោយក្តៅខ្លួននោះទេនៅពេលហូបច្រើន ។ សូមសាកល្បងធ្វើទាំងអស់គ្នាសំរាប់ថ្ងៃ​ចុងសប្តាហ៏​នេះ

+ គ្រឿងផ្សំ
-​ ម្សៅអង្ករ​ខ្សាយ ១៥០ក្រាម
- ម្សៅឆា ១៥០ក្រាម
- ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
- អំបិល ១ស្លាបព្រាកាហ្វេ 
- ល្ងរលីង ដាក់​តាម​ការ​ចូល​ចិត្ត

+ វិធីធ្វើ
១. ​ដំបូង​យក​ឆ្នាំង​មក​​ដាក់​ម្សៅ​អង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹក​តយ រួច​​កូរ​ចូល​គ្នា​​ឲ្យ​សព្វ។
២. ​បន្ទាប់​មក​​យក​មក​​ដាក់លើ​ភ្លើង​កូរ(ត្រូវ​កូររហូត)​ ២ទៅ ៣នាទីដំបូងដាក់​ភ្លើង​​ខ្លាំង បន្ទាប់​មក​ទៀត​​ដាក់​ភ្លើង​ក្តៅ​ល្មម​បាន​​ហើយ​​ កូរ​ប្រហែល​ជា​ ២០-២៥នាទី។
៣. ២៥នាទី​​នំ​បាន​ឆ្អិន​​លើក​​វា​យក​មក​ចាក់​ដាក់​​ក្នុង​ថាស​​​វាច​ឲ្យ​ស្មើ​ រួច​ហើយ​​ទុក​​ឲ្យ​ត្រជាក់​។
៤. បន្ទាប់​ពីនំ​បាន​ត្រជាក់​​យក​មក​កាត់​​ជា​ដុំ​ៗ​ តាម​ដែល​​ចង់​បាន​ ហើយ​យក​វា​​មក​ញ៉ាំជា​មួយ​​ទឹក​ស្ករ និងខ្ទិះដូង​រោយល្ងរដាក់ពីលើ។

+ វិធីធ្វើ ទឹកស្ករ៖ ស្ករត្នោតដុំ ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុង​ឆ្នាំង​​ទាំង​អស់ ដាក់​ដាំ​ឲ្យ​​ពុះ​បន្ថែម​ ម្សៅឆា ១ស្លាបព្រាបាយ កូរ​វា​បន្តិច​ទៀត​​ជា​ការ​ស្រេច។

+ វិធីធ្វើ ទឹកខ្ទិះដូង៖ ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុង​ឆ្នាំង​ទាំង​អស់កូរ​វា​ឲ្យ​សព្វ​យក​វា​​ដាក់​ដាំ​ឲ្យ​ពុះ​​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -