Posted by : Khmer Food 23 June 2015


ញ៉ាំបង្គារហឹរ



គ្រឿងផ្សំ
បង្គា​ ២៥ 
ស្លឹកគ្រៃ ៣ដើម 
ស្លឹកក្រូច ២សន្លឹក 
ម្ទេស ៣ 
វ៉ាន់ស៊ុយ ៦ទង 
ជីរ ៦ទង 
កាពិផាវ ១ស្លាបព្រា 
ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ 
ស្ករ ១ស្លាបព្រាកាហ្វេ 
ទឹកត្រី ១ ស្លាបព្រាកន្លះ 

របៀបធ្វើ 
បកបង្គាហូតសរសៃខ្នងលាងអោយស្អាត 
ចាក់ទឹកបីពែង ដាំអោយពុះ 
ចាក់បង្គាចូលមួយនាទី ហើយស្រង់វិញ យកសម្រស់អោយស្ងួតទឹក 
លាងបន្លែទាំងអស់ ហើយហាន់ស្លឹកគ្រៃឆ្មារៗ 
បេះជីរ ទុកមួយអន្លើ 
នៅក្នុងចានមួយ ចាក់ទឹកត្រី កាពិផាវ ស្ករ ម្ទេស និងទឹកក្រូចឆ្មារចូល លាយអោយសព្វ 
ចាក់បង្គាស្រុះចូល លាយអោយសព្វ 
ចាក់បន្លែចូល លាយអោយសព្វ 
រួចភ្លក្សតាមសេចក្តីត្រូវការ។


រៀបរៀងដោយៈ កែវ ច័ន្ទបូរណ៏

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -