- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- សណ្តែកគួរឆាជាមួយសាច់ជ្រូក
Posted by : Khmer Food
01 August 2015
សណ្តែកគួរឆាជាមួយសាច់ជ្រូក
គ្រឿងផ្សំ
-សណ្តែកគួរ
ចិតជាកង់ៗ
-សាច់ជ្រូកចិតជាចំណិតៗ
-ខ្ទឹមស
ចិញ្ច្រាំ, ស្ករត្នោត, ទឹកត្រី, ប៊ីចេង
របៀបធ្វើ
-ដាក់ខ្ទះលើចង្ក្រាន និងដាក់ខ្លាញ់ចូល។
នៅពេលខ្លាញ់ក្តៅហើយ ចាប់ផ្តើមដាក់ ខ្ទឹមសចិញ្ច្រាំ បន្ទាប់ពីខ្ទឹមសឡើងពណ៌ក្រហមបន្តិចហើយ
ដាក់ស្ករត្នោត, ទឹកត្រី, ប៊ីចេង អោយសមល្មមទៅនឹងសាច់ ។ ដាក់សាច់ជ្រូកចូលទៅឆា
ត្រលប់ចុះ ត្រលប់ឡើងអោយបានឆ្អិនល្អ ។ នៅពេលដែលសាច់ជ្រូកឆ្អិនបានល្អហើយ
ចុងក្រោយគឺដាក់សណ្តែកគួរចូលទៅ រួចហើយចាប់ផ្តើមឆាត្រលប់ចុះត្រលប់ឡើងម្តងទៀត នោះគឺជាការស្រេច។
បញ្ជាក់ៈ អាចដាក់ទឹកសចូលបន្តិចបាន
ដើម្បីអោយមានទឹកសំរាប់ហូបជាមួយបាយ ។
អត្ថបទៈ
ស៊ូ សាន