- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- នំគ្រក់កប់ជ្រូក
Posted by : Khmer Food
07 August 2015
នំគ្រក់កប់ជ្រូក
មិត្តអ្នកអានធ្លាប់លឺនំគ្រក់កប់ជ្រូកទេ
។ នំគ្រក់កប់ជ្រូកមានរសជាតិឆ្ងាញ់ និងមានភាពងាយស្រួលក្នុងការធ្វើ ។ វាគឺជាអាហារសំរាប់ថ្ងៃចុងសប្តាហ៏នេះ
គ្រឿងផ្សំ
-ម្សៅអង្គរ មួយកំប៉ុង
-ខ្ទិះដូង មួយកំប៉ុង
-ទឹក ពីរកំប៉ុង
-បាយកក ពីរវែក (បើបាយទន់ ដាក់តែ មួយវែកកន្លះ)
-ពងមាន់ ពីរ
-ស្ករ មួយស្លាបព្រាបាយ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-រមាតបុក កន្លះស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម មួយក្តាប់
-សាច់ជ្រូកចិញ្ច្រាំ លីងចំអិន មួយកូនចាន
-ប្រេង ឬ ខ្លាញ់សម្រាប់លាប
របៀបផ្សំ៖
១- កិនម្សៅ លាយ បាយកក ខ្ទិះដូង ទឹក ពងមាន់ ស្ករ អំបិល និង រមាត។ លាយអោយម៉ដ្ឋសព្វ។
២- ថែមស្លឹកខ្ទឹម មុននឹងចាក់អំបែង
៣- លីងចំអិនសាច់ជ្រូក អោយឆ្អិន មួយកូនចាន។
៤- ដាក់អំបែងលើជើងក្រាន លាបខ្លាញ់អោយសព្វ ដាក់កម្តៅអោយក្តៅ ហើយលាបម្តងទៀត មុននឹងចាក់ម្សៅ។
៥- ពេលចាក់ម្សៅចូលហើយ សឹមដាក់សាច់ចូលចុងស្លាបព្រា ក្នុងនំគ្រក់មួយ។
៦- ពេលនំប្រែរឹងបន្តិច ទើបដួសនំដាក់ផ្អោបគ្នា អោយចំហុយបណ្តូលអោយឆ្អិន សឹមដួសចេញ។
៧- ពេលបរិភោគ ទ្រាប់ជាមួយ ជីរសាលាដត្រសក់ ជ្រលក់ទឹកត្រីជូរអែម ថែមខ្ទិះដើម។
អ្នកស្រី កែវ ច័ន្ទបូរណ៍