Posted by : Khmer Food
22 August 2016
ថ្ងៃនេះ យើងខ្ញុំនឹងធ្វើនំពុម្ពដ៏គួរឲ្យឆ្ងាញ់
ដើម្បីយកមកធ្វើការចែករំលែកជូនទស្សនាទាំងអស់គ្នា តោះ! នៅចាំអីទៀត សាកល្បងអនុវត្តជាមួយយើងខ្ញុំ
ដូចខាងក្រោម។
ដូចខាងក្រោម។
+ គ្រឿងផ្សំ៖
- ម្សៅអង្ករ ៣៥០ក្រាម
- ម្សៅមី ៣ស្លាបព្រាបាយ
- ស៊ុត ២គ្រាប់
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករស កន្លះចានចង្កឹះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា
+ វិធីធ្វើ៖
១. មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន។
២. យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា។
៣. យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យរលាយសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូង។
៤. កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០នាទីសិន។
៥. ១០នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច៕
ប្រភពៈ មង្គលការ