- Back to Home »
- បង្អែមខ្មែរ »
- នំបាញ់ឌុបឆ្ងាញ់អស់ទាស់
Posted by : Khmer Food
03 September 2015
នំបាញ់ឌុបឆ្ងាញ់អស់ទាស់
តើមិត្តអ្នកអានធ្លាប់លឺនំបាញ់ឌុបទេ?
នំបាញ់ឌុបមានរសជាតិឆ្ងាញ់ ហើយថែមទាំងមិនបណ្តាលអោយក្តៅខ្លួននោះទេនៅពេលហូបច្រើន ។
សូមសាកល្បងធ្វើទាំងអស់គ្នាសំរាប់ថ្ងៃចុងសប្តាហ៏នេះ
+
គ្រឿងផ្សំ
-
ម្សៅអង្ករខ្សាយ ១៥០ក្រាម
-
ម្សៅឆា ១៥០ក្រាម
-
ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)
- អំបិល
១ស្លាបព្រាកាហ្វេ
-
ល្ងរលីង ដាក់តាមការចូលចិត្ត
+
វិធីធ្វើ
១.
ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ
រួចកូរចូលគ្នាឲ្យសព្វ។
២.
បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ
៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ
កូរប្រហែលជា ២០-២៥នាទី។
៣.
២៥នាទីនំបានឆ្អិនលើកវាយកមកចាក់ដាក់ក្នុងថាសវាចឲ្យស្មើ
រួចហើយទុកឲ្យត្រជាក់។
៤.
បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន
ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។
+
វិធីធ្វើ ទឹកស្ករ៖ ស្ករត្នោតដុំ ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី
១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះបន្ថែម ម្សៅឆា
១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។
+
វិធីធ្វើ ទឹកខ្ទិះដូង៖ ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល
កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ
ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕
ដោយ៖
សុខឡៃ
ប្រភពៈ មង្គលការ