- Back to Home »
- តំបន់ទេសចរណ៍ »
- កាំពីទេសចរណ៏ធម្មជាតិទន្លេមេគង្គ
Posted by : Khmer Food
28 April 2015
(Source from Internet)
កាំពីស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥ គ.ម ពីទីរួមខេត្ត ។ទៅដល់ស្ពាន ព្រែកកាំពី គេនឹងឃើញទិដ្ឋភាពមួយចំលែក នោះគឺផ្ទៃទឹកទន្លេមេគង្គទាំងមូល ត្រូវពុះជ្រែក ជាចំណែកតូចៗ ដោយពំនូកកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់ ។កាំពីជារមណីដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជំរកសត្វផ្សោតដែលជាទីពេញនិយមរបស់ភ្ងៀវទេសចរផងដែរ ។ ចាប់ពីខែមករា ដល់ឩសភា រមណីយដ្ឋានកាំពីតែងតែមានភ្ងៀវជាតិ និងអន្តរជាតិទៅងូតទឹកលេខឥតដាច់ពិសេសរដូវចូលឆ្នាំខ្មែរ។
រមណីយដ្ឋានកាំពី គឺនៅជាប់នឹងថ្នល់ជាតិ មានកន្លែងផ្ងើររថយន្ត ឬទោចក្រយានយន្តធំទូលាយ ហើយធានាសុវត្ថិភាព ។ ទីនោះមានកូនកោះតូចៗ ឆ្នេរខ្សាច់ ដែលអាចអោយមនុស្សទៅលេងបានរាប់ម៉ឺននាក់ ។
ទឹកនៅកាំពី មានជំរៅពី ០.៥ម ដល់ ១.៣០ម ប៉ុណ្ណោះ។ ទឹកថ្លាដូចកញ្ចក់ ហើយហូរក្នុងល្បឿនដែលមិនបង្ករអោយមានគ្រោះថ្នាក់។
(Source from Internet )
ទន្ទឹមនឹងលក្ខណៈអោយអំណោយផលពីធម្មជាតិ រមណីយដ្ឋានកាំពី នៅមានផ្នែកសេវាបំរើបានល្អទៀតផង ដូចជាស្ពានចំលង ផ្ទះទឹក កន្លែងលក់ភេសជ្ជៈ និងចំណីអាហារ ភ្នាក់ងារសង្គ្រោះបន្ទាន់ និងឆ្មាំការពារសន្តិសុខ ។ ល។ បច្ចុប្បន្ន មន្ទីរទេសចរណ៏ខេត្ត កំពុងខិតខំរៀបចំកែច្នៃរមណីយដ្ឋាននេះឱ្យរឹតតែមានលក្ខណៈល្អប្រសើរថែមទៀត ។