- Back to Home »
- មុខម្ហូបតាមតំបន់ , ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- វិធីធ្វើជ្រក់ ឱ្យមានរសជាតិឆ្ងាញ់
Posted by : Khmer Food
27 April 2015
វិធីធ្វើជ្រក់ ឱ្យមានរសជាតិឆ្ងាញ់
ធ្វើបន្លែជ្រក់ឱ្យស្រួយបានយូរៈ
ជាធម្មតា ការធ្វើបន្លែជ្រក់ឬត្រាំ ដោយប្រើទឹកខ្មេះនោះ មិនអាចស្រួយបានយូរឡើយ តែប្រសិនបើអ្នកត្រូវការឱ្យបន្លែជ្រក់នោះ
នៅស្រួយបានយូរ ពេលធ្វើ បន្ថែមសាជូ ចូលទៅក្នុងនោះបន្តិច ព្រោះវាមិនត្រឹមតែ ធ្វើឱ្យបន្លែនោះស្រួយបានយូរប៉ុណ្ណោះទេ
វាធ្វើឱ្យមានរសជាតិឆ្ងាញ់ ទ្វេឡើងទៀតផង។
ការរក្សាបន្លែជ្រក់ ឬត្រាំ ឱ្យនៅមានពណ៌ដូចដើម មិនប្រែប្រួល
បន្លែប្រភេទខ្លះដូចជា ត្រសក់ស្ពៃក្តោប
ក្រោយពេលគេយកទៅត្រាំ ហើយនោះវានឹងប្រែពណ៌ មិនគួរអោយចង់ទទួលទានទាល់តែសោះ ។ ដើម្បីរក្សាបាននូវពណ៌ស្រស់ដូចដើម
អ្នកគួរត្រាំងវាជាមួយនឹងទឹកអំបិល ដែលដាំពុះ ។ នោះបន្លែអ្នក នឹងនៅរក្សាពណ៌ស្រស់ស្អាត
មានឱជារសឆ្ងាញ់ត្រឹមត្រូវ តាមក្បួនអនាម័យល្អទៀតផង ព្រោះការត្រាំដោយទឹកអំបិលដែលដាំពុះ
បានវាសម្លាប់មេរោគរួចជាស្រេច ។
ប្រសិនបើបន្លែជ្រក់ ឬ ត្រាំប្រៃជ្រុល
ក្រោយពេលដែលបន្លែ ឬ ត្រាំមានជាតិប្រៃជ្រុល បើបោះចោលគួរឱ្យស្តាយ ។ ប្រសិនបើជួបនឹងបញ្ហានេះ
យើងត្រូវយកបន្លែជ្រក់នោះទៅហាន់ជាចំណិតតូចៗ រួចដាក់ត្រាំនៅក្នុងស្រាលាយជាមួយទឹក ក្នុងអត្រា
៥០% ស្មើគ្នា។ នោះជាតិអាល់កុលនៅក្នុងស្រា វាអាចជួយកាត់បន្ថយ សារជាតិប្រៃ នៅក្នុងបន្លែបាន
។ ចំណាំៈ គួរដាក់ស្រាក្លាស្សេ ឱ្យត្រជាក់ជាមុនសិន ។