- Back to Home »
- មុខម្ហូបតាមតំបន់ , ម្ហូបខ្មែរ »
- ក្តាមប្រៃ
Posted by : Khmer Food
04 May 2015
ក្តាមប្រៃគឺជាអាហារដ៏ឆ្ងាញ់បំផុតជាមួយបាយកក
ប្រជាជនកម្ពុជាភាគច្រើនគឺមានអាហារបួនពេល។
គឺពេលព្រឹក,ថ្ងៃត្រង់,ពេលរសៀល និងពេលយប់។
អាហារពេលព្រឹកភាគច្រើនគឺបាយស្រូប,
គុយទាវជាដើម ។ អាហារពេលថ្ងៃត្រង់គឺ បាយជាមួយសំលរ ឬក៏ឆា ។ ចំណែកអាហារពេលរសៀលទៀតនោះគឺជាអាហារដែលប្រជាជនខ្មែរភាគច្រើនបរិភោគបន្ទាប់ពីគាត់បានសំរានថ្ងៃរួច
ក្រោយពីងើបពីសំរានថ្ងៃរួច ពួកគាត់តែងតែឃ្លាន
ដូច្នេះភាគច្រើនគាត់បរិភោគបាយកក(ដែលជាបាយដែលគាត់ដាំសល់ពីថ្ងៃត្រង់)
ហើយចំពោះម្ហូបដែលគាត់យកមកបរិភោគនោះគឺ ប្រភេទអាហារគោតៗដូចជា លៀសហាល,
ប្រហុកចិញ្ច្រាំ, និងក្តាមប្រៃជាដើម វាគឺជាអាហារដ៏ឆ្ងាញ់បំផុតសំរាប់ពេលរសៀលដែលងើបពីដំណេកថ្ងៃ
។ ហើយរហូតដល់ពេលយប់គាត់ក៏ចាប់ផ្តើមអាហារពេលល្ងាចបន្តទៀត ប្រភេទអាហារពេលល្ងាចមានដូចជា
សាច់អាំង និងស៊ុប ។ មិត្តអ្នកអានធ្លាប់បានបរិភោគបាយកកជាមួយក្តាមប្រៃទេ ? ធានាថាពិតជាឆ្ងាញ់ណាស់
។