Posted by : Khmer Food 05 May 2015



វិធីខត្រីរៀលដើម្បីឱ្យឆ្ងាញ់

    គ្រឿងផ្សំ
   -       ­ត្រីរៀល​ ១០ ក្បាល
   -       អំពៅសាង ២ថ្នាំង
    -       ស្ករត្នោត , ប៊ីចេង, ខ្ទឹមចិញ្រ្ចាំ,ទឹកត្រី


  វិធីធ្វើ
 យកឆ្នាំងដាក់ទៅលើចង្រ្កាន នៅពេលឆ្នាំងក្តៅ ចាប់ផ្តើមដាក់ស្ករត្នោតចូលរួចកូរអោយសព្វ ។​កូរ    រហូតដល់ចេញពណ៌ជើងអង្រ្កង បន្ទាប់មកដាក់​ខ្ទឹមស ប៊ីចេង ទឹកត្រី និងទឹកស៊ីអ៊ីវបន្តិច នៅពេល  ដែល​កូរចូលគ្នាសព្វហើយ ដួសគ្រឿងទាំងនោះដាក់ក្នុងចានមួយឡែកសិន ។ បន្ទាប់​មកចាប់  ផ្តើមយកឆ្នាំងដាក់លើចង្រ្កានម្តងទៀត​ នឹងចាប់ផ្តើមរៀបអំពៅសាងក្នុងឆ្នាំង ។  ក្រោយ​រៀប​  អំពៅសាងរួចរួលហើយ​ ​ចាប់ផ្តើមរៀបត្រីរៀលនៅលើអំពៅសាងនោះតែម្តង ។ នៅពេល​ដែល​រៀប​  ចំរួចរាល់​ហើយ យើងចាប់ផ្តើមយកគ្រឿងផ្សំដែលយើងបានចំអិនរួច​រាល់នោះទៅចាក់​ពីលើ​អោយ​  សព្វត្រីដែល​បានរៀប ហើយរម្ងាស់ដោយប្រើភ្លើងមិនខ្លាំងនោះទេ ។ នៅពេល​រម្ងាស់ ទឹក​នឹង​​រីងស្ងួ​  ត ដូច្នេះត្រូវយកទឹកឆ្អិនមកចាក់បន្តិចម្តងៗ រម្ងាស់រហូត​ដល់សាច់​ត្រីឆ្អិន ។ ចំពោះ​ខត្រី​រៀល​​​នេះ​​គឺ  យើងមិនត្រូវការទឹកច្រើនពេកនោះទេ។​ មុខម្ហូបនេះសាក​សម​ជាមួយនឹងបបរស​។​សូមអ្នក​ទាំង​​  អស់សាកល្បងធ្វើនៅផ្ទះ នឹង​បង្ហាញ​​​មកអោយខ្ញុំមើលផង ។ អរគុណ


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -