Posted by : Khmer Food 19 May 2015



រដូវព្រីងបានមកដល់ហើយបងប្អូន



រដូវព្រីងបានមកដល់ហើយបងប្អូន អាចរកទិញបាននៅតាមទីផ្សារ និងគ្រប់ទីកន្លែងដែលមាន​លក់គ្រឿងម្ជូរ ។ ១ កំប៉ុងតំលៃតែ ២០០០ រៀល ប៉ុណ្ណោះ បើតាមបងប្អូនម្នាក់គាត់ទិញ​នៅ​តាម​ទីផ្សារ ។ 
ផ្លែព្រីងគឺជាប្រភេទផ្លែឈើម៉្យាងដែលមានពណ៌សំបុរខ្មៅ ហើយគឺជាផ្លែឈើធម្មជាតិ​ដែលដុះ​នៅ​ក្នុង​​​ព្រៃ និងតាមវាលស្រែ ។ ផ្លែព្រីងមានដើមធំ​តែផ្លែតូចៗ។
ការហូបព្រីងគឺប្រជាជនខ្មែរភាគច្រើន ពួកគាត់និយម ក្រឡុកជាមួយអំបិល ក្រឡុងរហូត​ដល់​អំបិល និងព្រីងចូលជាតិគ្នាសព្វ ការធ្វើបែបនេះ និងធ្វើអោយរសជាតិកាន់​តែ​ឆ្ងាញ់ ហើយនិងមិន​មាន​​រសជាតិចត់នោះទេ ។
ពេលខ្លះមិត្តអ្នកអានប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏របស់ផ្លែព្រីងសំរាប់សុខភាពនោះទេ ។
ការទទួលទានផ្លែព្រីងអាចធ្វើអោយអ្នក
Ø  អាចជួយព្យាបាលជំងឺក្រពះ ជួយបង្កើននូវកំលាំងដល់អ្នកបានយ៉ាងច្រើន
Ø  អា​ចជួយលាងសំអាតឈាម និងអាចព្យាបាលរោគរាគរុះបានយ៉ាងមានប្រសិទ្ធភាព
Ø  ជាឱសថក្នុងការព្យាបាលជំងឺទឹកនោមផ្អែម

Ø  អាចជួយរំលាយអាហារ និងជំនួយដល់ផ្លូវដង្ហើម 



Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -