- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ផ្អកពងត្រី
Posted by : Khmer Food
20 May 2015
របៀបចំអិនផ្អកពងត្រីដើម្បីអោយឈ្ងុយឆ្ងាញ់
គ្រឿងផ្សំ
o
សាច់ជ្រូកលាយខ្លាញ់ 500 ក្រាម
o
ផ្អកពងត្រី 2០០ក្រាម
o
ពងទា (បំបែកចូលអោយសព្វ) ៣
គ្រាប់
o
គ្រឿងទេស
ស្ករត្នោត 2 ស្លាបព្រាបាយ
ទឹកត្រី 1 ស្លាបព្រាបាយ
ប៊ីចេង ដាក់បន្តិច
របៀបចំអិន
យកសាច់ជ្រូកមកចិញ្ច្រាំងអោយសព្វសាច់ បន្ទាប់មក
យកសាច់ជ្រូកលាយជាមួយនឹងផ្អកពងត្រី, ពងទា, ស្ករត្នោត, ទឹកត្រី, ប៊ីចេង
ចូលគ្នាទាំងអស់ ។ ក្រោយពីលាយគ្រឿងរួចហើយ ចាប់ផ្តើមយកទៅចំហុយក្នុងឆ្នាំង
ដោយប្រើរយៈពេលចំនួន ៣០នាទី ។ នោះលោកអ្នកនឹងទទួលបាននូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់សំរាប់អាហារប្រចាំគ្រួសាររបស់អ្នក
។ មុខម្ហូបផ្អកពងត្រី គេនិយមហូបជាមួយបន្លែអន្លក់ដូចជា ត្រសក់, ពពាយ,
ផ្លែត្រប់, និងស្បៃក្តោបជាដើម ។