Posted by : Khmer Food 21 May 2015



ភ្លក់រសជាតិបុកល្ហុងជាមួយស្បែកជ្រូកទៅមើល តើឆ្ងាញ់យ៉ាងណា!


បុកល្ហុងគឺជាអាហារសំរន់មួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្ត
ហូបចាប់ពីពេលថ្ងៃត្រង់ រហូតដល់ពេលល្ងាច ។
គ្រឿងផ្សំចំពោះ​បុកល្ហុងនេះគឺអាស្រ័យទៅតាម​ការចេះផ្សំគ្រឿង​អោយ ត្រូវ​ជា​មួយគ្នា នោះនឹងធ្វើអោយ​រសជាតិ​ឆ្ងាញ់
។ រសជាតិបុកល្ហុងដែលឆ្ងាញ់បានគឺមានរសជាតិ ហឹរ, ជូរ និង​ប្រៃ។

ជារៀងរាល់ថ្ងៃអាហារដ្ឋាន ត្បាល់ខ្មែរ គឺមានមនុស្សកកកុយដើម្បីរងចាំញ្ញាំ បុកល្ហុង​ជាមួយ​ស្បែក​​ជ្រូក ។ បុកល្ហុងនៅអាហារដ្ឋាននេះគឺមានភាពខុសប្លែកពីបុកល្ហុងនៅកន្លែងផ្សេង ត្រង់ មានលាយជាមួយស្បែកជ្រូកជាសរសៃរៗ ដែលធ្វើអោយរសជាតិបុក​ល្ហុងកាន់តែមាន​រស​ជាតិ​ឆ្ងាញ់មួយ​កំរិតទៀត ។ ចំពោះតំលៃក៏សមរម្យផងដែរ គឺ ១ចាន តំលៃ ៣០០០ រៀលតែប៉ុណ្ណោះ។​​ បើមិត្តអ្នកអានចង់ដឹងថា បុកល្ហុងជាមួយ​ស្បែកជ្រូកមានរស​ជាតិឆ្ងាញ់ដល់​កំរិតណានោះ ។

សូមមកភ្លក់ទាំងអស់គ្នា។ ទីតាំងគឺជាប់របងសាលាវិទ្យាល័យទួលទំពូង ។​

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -