- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ផ្លែបាសជ្រក់
Posted by : Khmer Food
22 May 2015
ផ្លែបាសជ្រក់
របៀបធ្វើ៖
១- យកផ្លែបាសលាងអោយស្អាត ដាក់ហាលថ្ងៃពីរបីម៉ោង ប្រែផ្លែចុះឡើង ម្តងមួយយាម អោយស្ងួតទឹក រាងស្វិតសំបកបន្តិច ទើបយកច្រកក្នុងកែវ។
របៀបធ្វើ៖
១- យកផ្លែបាសលាងអោយស្អាត ដាក់ហាលថ្ងៃពីរបីម៉ោង ប្រែផ្លែចុះឡើង ម្តងមួយយាម អោយស្ងួតទឹក រាងស្វិតសំបកបន្តិច ទើបយកច្រកក្នុងកែវ។
២- ដាំទឹកអំបិលមួយឆ្នាំង ពុះហើយ លើកចុះពីចង្ក្រាន ទុកអោយក្តៅឧណ្ណៗ។
៣- បើចង់បានពណ៌ស្អាត ក្លិនក្រអូបឆ្ងាញ់ ហើយមានរសផ្អែម សូមថែមស្ករត្នោត នៅក្នុងទឹកដាំ ហើយទុកអោយពុះសឹមលើកចុះ។
៤- នៅពេលទឹកដាំចុះកំដៅ មកក្តៅឧណ្ហៗ ប្រហែល 40c សូមចាក់ទៅក្នុងកែវ បិទគ្របអោយជាប់ ហើយដាក់ហាលថ្ងៃ ហាលសន្សើម ពីរទៅបីថ្ងៃ
៥- ពេលណាផ្លែបាសដូរពណ៌អស់ ពេលនោះ យើងអាចទទួលទានបានហើយ។
បើចង់ទុកអោយបានយូរ ៖
១- កុំដាក់ស្ករ ឬ ម្ទេស
២- កុំចាក់ទឹកក្តៅស្រោចផ្លែបាស។ ទុកទឹកអំបិលដែលដាំពុះ អោយត្រជាក់បន្តិចសិន សឹមចាក់ចូលកែវ ដែលដាក់ផ្លែបាសហាលស្ងួត។
៣- ហាលផ្លែបាសអោយស្ងួតសំបកបន្តិច មុនច្រកកែវ។
៤- ដាក់អំបិល អោយប្រៃបន្តិចថែមទៀត។ ធ្វើបែបនេះ ផ្លែបាស ក្រប្រែពណ៌បន្តិច នៅពេលដាក់ហាល តែដល់ប្រែពណ៌អស់ គឺទុកបានយូរ មិនងាយខូច។
ប្រភពៈ អ្នកស្រី កែវ ច័ន្ទបូរណ៏