- Back to Home »
- បង្អែមខ្មែរ , វិជ្ជាធ្វើម្ហូប »
- សារាយស្ករត្នោត
Posted by : Khmer Food
11 May 2015
សារាយស្ករត្នោត
គ្រឿងផ្សំៈ
ពងមាន់ ២
ស្ករត្នោត ២ខាំ
ខ្ទិះដូង ១កំប៉ុង
ស្លឹកតើយ ៣សន្លឹក
ម្សៅសារាយ(ម្សៅចាហួយ) ១ស្លាប
ព្រាបាយពងមាន់ ២
ស្ករត្នោត ២ខាំ
ខ្ទិះដូង ១កំប៉ុង
ស្លឹកតើយ ៣សន្លឹក
ម្សៅសារាយ(ម្សៅចាហួយ) ១ស្លាប
ទឹកធម្មតា១ដប
អំបិលចុងស្លាបព្រា 1/4
របៀបធ្វើ៖
១- ស្ងោរសារាយម្សៅលាយជាមួយទឹករំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទីទើបស្រង់ស្លឹកតើយចេញ។
២- គោះពងមាន់ នៅក្នុងចានមួយជាមួយស្ករត្នោតនិងខ្ទិះដូងវាយអោយចូលគ្នាគ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
៣- យកពងមាន់ដែលគោះហើយនេះទៅច្រូចលើទឹកសារាយហើយកូរអោយសព្វរួចលើចុះ។
៤- ដួសទឹកសារាយនេះចាក់ចូលពុម្ពទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកកជាសារាយដុំបន្ទាប់មកចាក់ចេញតម្រៀបទៅលើចានដើម្បីទទួលទាន។
៥- បើយើងមិនចូលចិត្តរសជាតិខ្ទិះដូងយើងអាចជំនួសបានដោយជាតិទឹកសុទ្ធក្នុងចំនួនស្មើគ្នានឹងខ្ទិះដូង។
៦- បើពុំមានពុម្ពអាចចាក់ថាសធម្មតាហើយកាត់ដុំនៅពេលកកក៏បាន។
ផ្តល់សិទ្ធដោយៈអ្នកស្រីកែវច័ន្ទបូរណ៍