Posted by : Khmer Food 08 May 2015


សូមភ្លក់រសជាតិដូងក្រអូបផ្លូវបំបែកស្រែអំបិលពិតជាឈ្ងុយឆ្ងាញ់ណាស់

ប្រទេសកម្ពុជាគឺជាប្រទេសដែលសំបូរទៅដោយផ្លែឈើស្រស់ៗគ្រប់ប្រភេទ និងមាន​រស​ជាតិឈ្ងុយឆ្ងាញ់ ។ សូម្បីតែទេចរណ៏បរទេសជាច្រើនក៏បាន​សរសើរមិនដាច់ពីមាត់​ពីរស​ជាតិ​ផ្លែ​​ឈើ​ប្រទេស​កម្ពុជាផងដែរ ។


នៅពេលចាកចេញពីក្រុងភ្នំពេញទៅ​ក្រុង​ព្រះសីហនុ នៅតាមផ្លូវជាតិលេខ៤ ពេលជិតទៅ​ដល់ផ្លូវបំបែកស្រែអំបិល នៅទីនោះគឺមានតូបលក់ផ្លែឈើជាច្រើនកន្លែងនៅតាម​បណ្តោយ​​ផ្លូវ ។ ដូងក្រអូបដែលជាដូងដែលមានរសជាតិឈ្ងុយ ហើយឆ្ងាញ់​ និងត្រជាក់ៗ​ត្រូវបានទាក់​ទាញអ្នកដំណើរអោយចុះសំចតទិញស្ទើរតែគ្រប់គ្នា​ ។ ១ផ្លែមានតំលៃតែ​ ៣០០០រៀល​ប៉ុណ្ណោះ។​នៅពេលមិត្តអ្នកអានធ្វើដំណើរឆ្លងកាត់នៅទីនោះ សូមកុំភ្លេចចុះ​សាកភ្លក់​រស​ជាតិ​ដូងក្រអូបនៅ​ទីនោះផង ។ 

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -