Posted by : Khmer Food 23 May 2015

ខ្ទឹមជ្រក់


គ្រឿងផ្សំ៖ 
មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ 


របៀបធ្វើ៖ 
១- កាត់មើមខ្ទឹមលាងអោយស្អាត។ 
២- ដាំទឹកអោយពុះ លើកចុះ រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅ រាប់ដល់១០ ហើយស្រិតទឹក ឬស្រង់យកខ្ទឹមចេញ។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់។ 
៣- យកកែវលាងទឹក ជួតអោយស្ងួត។ 
៤- ញាត់មើមខ្ទឹមចូលក្នុងកែវ។ 
៥- កម្លោចស្ករស ឬ ស្ករត្នោត តាមចំណូលចិត្ត ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។ សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។ 
៦- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយ តែកុំលាយអោយដល់ជូរ។ កូរលាយអោយសព្វ ទើបចាក់ចូលកែវខ្ទឹម គ្របអោយជិត។ 
៧- ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។ 
៨- យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម) 

ប្រភពៈ  អ្នកស្រី កែវ ច័ន្ទបូរណ៍

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -