Posted by : Khmer Food 05 July 2015



បង្អែម សារាយសមុទ្រ
បង្អែមសារាយសមុទ្រគឺជាបង្អែមមួយប្រភេទដែលមានរសជាតិឆ្ងាញ់

និងធ្វើអោយបំបាត់ការ​ស្រេច​ទឹកសំរាប់រដូវក្តៅផងដែរ ។
សារាយសមុទ្រនេះគឺជាប្រភេទរុក្ខជាតិម៉្យាងដែលដុះនៅក្នុងទឹកសមុទ្រ ហើយត្រូវបានគេយកវា​មកធ្វើជាបង្អែមផងដែរ​។
សំរាប់គ្រឿងផ្សំបង្អែមសារាយសមុទ្រគឺមានច្រើនប្រភេទមានដូចជាៈ សារាយសមុទ្រ,​ផ្កាគ, គ្រាប់ជី​ ជាដើម​។ ហើយចំពោះតំលៃនោះគឺមិនថ្លៃទេ ។ ១ថង់គឺតំលៃតែ ១០០០ រៀល ទៅ ១៥០០ រៀលតែប៉ុណ្ណោះ ដោយយើងអាចទទួលទានបានរហូតដល់ទៅ ៥​នាក់ឯណោះ។  សារាយប្រភេទនេះគឺមានលក់នៅគ្រប់ផ្សារទាំងអស់​។
របៀបក្នុងការធ្វើបង្អែម
ដោយទិញសារាយសមុទ្រដែលបានរៀបរាប់ដូចខាងលើយកមកចាក់ក្នុងចាន​ ហើយដាក់ស្ករស និងទឹកកក នោះគឺជាការស្រេច​។


រៀ​បរៀងដោយៈ​ស៊ូសាន

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -