Posted by : Khmer Food 10 July 2015



គេងនៅផ្ទះ House of Dream ពិតជាមានអារម្មណ៏ប្លែក





House of Dream គឺជា Bangalow មួយនៅខេត្តកំពតដែលជា​កន្លែងដ៏​ស្រស់​ស្អាត ដែលមាន សភាពស្ងៀមស្ងាត់ នឹងមានអារម្មណ៏ស្ងប់​ក្នុងការ​ស្នាក់​​នៅ ។
House of Dream គឺមានតែ បន្ទប់ទេ បន្ទប់នីមួយៗ គឺមានសភាពស្រស់ស្អាតតាមបែបខ្មែរ
នៅពេលដែលមិត្តអ្នកអានបានចូលទៅស្នាក់នៅ House of Dream អ្នកប្រាកដ ជានឹកឃើញ នូវក្តីសុបិនអ្នកមកវិញជាមិនខាន ព្រោះផ្ទះមួយនេះធ្វើឡើង​​​គឺដើម្បីរំលឹកឡើងវិញពីក្តីសុបិនរបស់អ្នក ដែលអ្នកបានកប់ទុកនៅក្នុងខ្លួនជាយូរមកហើយ នៅពេលដែលអ្នកសំរាកនៅទីនោះ អ្នកនឹងអាចគេងដោយស្រួលជាមួយនឹងក្តីសុបិនដ៏ល្អបំផុតដែអ្នកបានគិត
House of Dream គឺស្ថិតនៅក្នុង Natural Bangalow  ដែលមានទីតាំង​នៅក្នុង​ខេត្តកំពត នៅជាប់​ស្ពាន​ថ្មី ។ ចំពោះតំលៃវិញគឺ​ក្នុងខែស្ងាត់ (Low Season) គឺមានតំលៃតែ ២៥ ដុល្លារ ។ ចំណែក តំលៃធម្មតាគឺ ៣០ ដុល្លារ​។

សាកចំណាយថ្ងៃឈប់សំរាករបស់អ្នកជាមួយផ្ទះ House of Dream នោះនឹងមិនធ្វើអោយ​អ្នកខក​បំ​ណង​ឡើយ ។ អ្នកនឹងអាចរំលឹកក្តី​សុបិន​របស់អ្នកត្រលប់មកវិញបាន។ 



Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -