Posted by : Khmer Food 07 August 2015


នំគ្រក់កប់ជ្រូក


មិត្តអ្នកអានធ្លាប់លឺនំគ្រក់កប់ជ្រូកទេ
។ នំគ្រក់កប់ជ្រូកមានរសជាតិឆ្ងាញ់ និងមានភាពងាយ​ស្រួលក្នុងការធ្វើ ។ វាគឺជាអាហារសំរាប់ថ្ងៃចុងសប្តាហ៏នេះ

គ្រឿងផ្សំ
-ម្សៅអង្គរ មួយកំប៉ុង 
-​ខ្ទិះដូង មួយកំប៉ុង 

-ទឹក ពីរកំប៉ុង 

-បាយកក ពីរវែក (បើបាយទន់ ដាក់តែ មួយវែកកន្លះ) 
-ពងមាន់ ពីរ 

-ស្ករ មួយស្លាបព្រាបាយ 

-អំបិល កន្លះស្លាបព្រាកាហ្វេ 

-រមាតបុក កន្លះស្លាបព្រាកាហ្វេ 

-ស្លឹកខ្ទឹម មួយក្តាប់ 

-​សាច់ជ្រូកចិញ្ច្រាំ លីងចំអិន មួយកូនចាន 

-ប្រេង ឬ ខ្លាញ់សម្រាប់លាប 


របៀបផ្សំ៖ 
- កិនម្សៅ លាយ បាយកក ខ្ទិះដូង ទឹក ពងមាន់ ស្ករ អំបិល និង រមាត។ លាយអោយម៉ដ្ឋសព្វ។ 
- ថែមស្លឹកខ្ទឹម មុននឹងចាក់អំបែង 
- លីងចំអិនសាច់ជ្រូក អោយឆ្អិន មួយកូនចាន។ 
- ដាក់អំបែងលើជើងក្រាន លាបខ្លាញ់អោយសព្វ ដាក់កម្តៅអោយក្តៅ ហើយលាបម្តងទៀត មុននឹងចាក់ម្សៅ។ 
- ពេលចាក់ម្សៅចូលហើយ សឹមដាក់សាច់ចូលចុងស្លាបព្រា ក្នុងនំគ្រក់មួយ។ 
- ពេលនំប្រែរឹងបន្តិច ទើបដួសនំដាក់ផ្អោបគ្នា អោយចំហុយបណ្តូលអោយឆ្អិន សឹមដួសចេញ។ 
- ពេលបរិភោគ ទ្រាប់ជាមួយ ជីរសាលាដត្រសក់ ជ្រលក់ទឹកត្រីជូរអែម ថែមខ្ទិះដើម។ 
អ្នកស្រី កែវ ច័ន្ទបូរណ៍


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -