Posted by : Khmer Food 07 August 2015



វិធីចៀនម្រះពងទាមិនឱ្យល្វីង


ចុងសប្តាហ៏បានមកដល់ហើយ មិត្តអ្នកអានមានគំរោងក្នុងការធ្វើម្ហូបសំរាប់គ្រួសារទេ?​
បើមិនទាន់​មាន​ទេ អាចចៀនម្រះពងទានេះបាន ។
 + គ្រឿងផ្សំ
- ម្រះ ១ផ្លែចិត​ស្តើងៗ
- ពងទា ៣គ្រាប់
- ​ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ទឹក ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- ខ្ទឹមស​ចិញ្ច្រាំ កន្លះស្លាបព្រាបាយ
 - ប្រេង​ឆា​ ២ស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំ​បូង​យក​ម្រះ​ដែល​ចិត្ត​រួច​មក​ច្រ​បាច់​ជា​មួយ​អំបិល​ដើម្បី​យក​ជាតិ​ល្វីង​ចេញ​ ច្របាច់​វា​រហូត​ទាល់​តែ​ឡើង​ទន់​។
២. បន្ទាប់​មក​យក​វា​​ទៅលាង​ទឹក​ឲ្យ​អស់​ជា​តិ​អំបិល​ហើយ​ពូត​វា​ឲ្យ​ស្ងួត​អស់​ទឹក​ទុក​​មួយ​ឡែក​សិន​។​
៣. យក​ស៊ុត​គោះ​ដាក់​ក្នុង​ចាន​ធំ​មួយ​ បន្ទាប់​មក​ដាក់​ស្ករ, ទឹក, ​ម្សៅ​ស៊ុប​មាន់ និង​ទឹកត្រី រួច​វៃ​វា​ឲ្យ​បែក​ចូល​គ្រឿង​បាន​សព្វល្អ។
៤. ដាក់​ខ្ទះ​លើ​ភ្លើង​ចាក់​ប្រេង​ឆា​ចូល​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​យក​ម្រះ​ដាក់​ចូល​ឆា​ត្រឡប់​វា​សិន​ប្រហែល​ ៥នាទីឲ្យ​ម្រះ​ទន់​។
៥. ​បន្ទាប់​ពី​ម្រះ​ទន់ (បើ​ម្រះ​មិន​ទន់​អាច​ល្វីង​សម្រាប់​អ្នក​ចូល​ចិត្ត​ល្វីង​តិចៗ) កាយ​វា​​ឲ្យ​ស្តើង​រួច​ហើយ​យក​ពង​ទា​មក​ចាក់​ស្រោច​ពី​លើ​​ចៀន​ឲ្យ​ឆ្អិន​ម្ខាង​រួច​ត្រឡប់​ម្ខាង​ទៀត​ឲ្យ​ឆ្អិន​ដូច​គ្នា​ជា​ការ​ស្រេច៕
ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ


{ 1 comments... read them below or add one }

  1. ចង់ញុាំណាស់សាកមើលសិន អគុណបង

    ReplyDelete

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -