Posted by : Khmer Food 05 August 2015


នំដំឡូងបំពង


+ គ្រឿងផ្សំ
- ដំឡូងបារាំង ២ដុំ

- ស៊ុត​ ៤គ្រាប់(យកពណ៌លឿង)
- ​ម្សៅអង្ករ កន្លះចាន
- កំទេចនំប៉័ង ១ចាន
- អំបិល បន្តិច
- ប៊ឺ ២ស្លាបព្រាបាយ
-ម្រេច បន្តិច
- ប្រេងឆា ១ចាន​(បំពង)

+ វិធីធ្វើ
១. ដំបូង​យក​ដំឡូង​ដាក់ស្ងោរប្រ​ហែលជា ៣០នាទី បន្ទាប់​មក​យក​វា​លាង​ទឹក​ទុក​ឲ្យ​ត្រជាក់។
២​. ​បន្ទាប់​ពី​ត្រ​ជាក់បក​សំបកចេញ​ដាក់​ចូល​ទៅ​ក្នុង​ចាន​រួច​ហើយ​ដាក់ ប៊ឺ, អំបិល និងម្រេច រួច​វាយវា​ឲ្យបែក។
៣. យក​ស៊ុត ២គ្រាប់គោះ​ដាក់​(យកតែពណ៌លឿង)​ចូលកូរ​វា​ចូល​គ្នា​ទាំង​អស់​ឲ្យ​សព្វរួច​គ្រប​គំរប​យក​ដាក់​ចូលក្នុង​ទូរ​ទឹក​កក​ទុក​ប្រហែល​ ២ម៉ោង​។
៤. បន្ទាប់​ពី​យក​ចេញ​ពីទូរ​ទឹក​កក​ត្រូវ​យក​វា​មក​ធ្វើ​ជា​ដុំ​មូល​តូច​ល្មម​(១ស្លាបព្រាបាយ) ឬតាម​ដែល​ចង់​បាន​។
៥. ​ពេល​ដែល​ធ្វើ​បាន​ហើយ​យកវា​មក​ប្រឡាក់​ជា​មួយ​ម្សៅ ស៊ុត​(២គ្រាប់​គោះ​ដាក់​​ចានលាយ​អំបិល​បន្តិច) និងកំទេច​នំប៉័ង​រួច​យក​ទៅ​ដាក់​បំ​ពង​ឲ្យ​ឆ្អិន​ឡើង​ក្រហម​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ

ប្រភពពីៈ មង្គលការ


Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -