Posted by : Khmer Food 24 April 2015

បាយឆា បង្គាដ៏ឈ្ងុយឆ្ងាញ់
គ្រឿងផ្សំ
-បាយស                                                ១ ចានចង្កឹះ
-បង្គា                                         ​            ៥-៦ ក្បាល
-ខ្ទឹមស ចិញ្ច្រាំ                         ​               ១ ស្លាបព្រាបាយ
-ស្លឹកគ្រៃ                                                ១ សន្លឹក
-ម្ទេសខ្ចី និងទុំ (ហាវៃ)                             ១ ផ្លែ
-ជីរវ៉ាន់ស៊ុយ ហាន់                                 ១ ស្លាបព្រាបាយ
- អំបិល                                                 ១​​ ស្លាបព្រាកាហ្វេ
-ពងមាន់ (វៃចូលគ្នាអោយសព្វ)              ១ គ្រាប់
-ទឹកត្រី                                                 កន្លះស្លាបព្រាបាយ
-ទឹកដោះគោឆៅ                                   ២ ស្លាបព្រាបាយ
-ទឹកម្ទេសខាប់                                     ១​​ ស្លាបព្រាបាយកន្លះ
-ទឹកក្រូចឆ្មារ                                       កន្លះស្លាបព្រាបាយ

-ប៊ីចេង ឬ ម្សៅស៊ុប                               បន្តិចបន្តួច

វិធីធ្វើ
១-យកបង្គា មកបកសម្បក ហើយហូតយក សរសៃខ្មៅខ្នងចេញ  លាងទឹកឱ្យស្អាត រួចយកទៅស្រុះទឹកក្តៅ ទើបស្រង់ដាក់ចានទុក
២-ជីរវ៉ាន់ស៊ុយ និងស្លឹកគ្រៃ បេះលាងទឹកឱ្យស្អាត រួចហាន់អោយល្អិតៗ
-យកម្ទេសហាវៃបេះគ្រាប់ចេញ ហើយលាងទឹកអោយស្អាត រួចហាន់ជាបន្ទះ ស្តើងៗ
-យកខ្ទះដាក់លើភ្លើងអោយក្តៅ    ចាក់ប្រេងចូល  ពេលហុយផ្សែងហើយ   ដាក់គ្រឿងចូល  ឆាត្រលប់ចុះឡើងឱ្យឈ្ងុយ រួចដួសដាក់ចានទុក ។

-ដាក់ខ្ទះ និងប្រេងឆាម្តងទៀត  ពេលក្តៅ  ដាក់បាយសចូល និងពងមាន់  រួចដាក់បង្គា ឆាត្រលប់ចុះឡើង  រហូតទាល់តែសោះទឹក ទើបដួសដាក់ចាន ជាការស្រេច។

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -