- Back to Home »
- ខេត្តកោះកុង , មុខម្ហូបតាមតំបន់ , ម្ហូបខ្មែរ »
- ណែមអាំង កោះកុង
Posted by : Khmer Food
23 April 2015
ភ្លក់រសជាតិ ណែមអាំងខេត្តកោះកុងវិញម្តង ថាតើឆ្ងាញ់យ៉ាងណា!
ខេត្តកោះកុងមានមានម្ហូបឆ្ងាញ់ៗជាច្រើន ដែលម្ហូបមួយចំនួនគឺមានប្រភពពីទឹកដីថៃ
ដែលនៅជាប់ព្រំប្រទល់ជាមួយគ្នា ។
មុននឹងទៅដល់ទឹកដីថៃនិងរមណីយដ្ឋាន សាហ្វារីវើល ប្រហែល៥នាទី យើងនឹងឃើញមានម្ហូប
១ ប្រភេទដែលលក់នៅតាមផ្លូវធ្វើដំណើរ ។
ណែមអាំងមានរសជាតិ ជូរ និង ប្រៃបន្តិច ដែលផ្ទាប់ជាមួយបន្លែ
(ខ្ចីជ្រក់, ត្រសក់, និងស្ពៃក្តោប) ណែមអាំងមួយមានតំលៃ ២០០០ រៀល ។
ណែមអាំងចាប់លក់ពីថ្ងៃត្រង់
រហូតដល់យប់ ។ ប្រសិនបើមិត្តអ្នកអានមានឱកាសទៅកំសាន្តខេត្តកោះកុង សូមកុំភ្លេចភ្លក់ជាមួយ
ណែមអាំង នេះណា ។