Posted by : Khmer Food 23 April 2015


ចេតិយ៏​ស្នេហាឃុនឆាង ឃុនផែន ខេត្តកោះកុង
          ចេតិយ៏ស្នេហាឃុនឆាង ឃុនផែន គឺជាចេតីយ៏មួយស្ថិត​នៅលើផ្ទាំងថ្ម​កណ្តាល​ដៃ​សមុទ្រ​​ដែលមានទីតាំងស្ថិតនៅចំពីមុខទីរួមខេត្តចំងាយ១គ.ម ។ ចេតិយ៏នេះមានកំពស់ ៤ ម៉ែត្រ​​ធ្វើពីថ្ម​ជាកន្លែងសក្ការៈបូជារបស់អ្នកស្រុកកោះកុងដែលអាចទទួលភ្ងៀវពី ១០ ទៅ ១៥ នាក់ ព្រោះ​មាន
ផ្ទៃដីថ្មតែ ៤០ម
            មានរឿងព្រេងមួយតំណាលថា តាំងពីយូរលង់ណាស់មកហើយមានស្ត្រីម្នាក់ឈ្មោះ នាងធឹម ជាកូនអ្នកភូមិ​ត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រលាញ់ ។ ឃុន ឆាង មានរូបរាង​មិន​​ស្អាតទេគឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន ។ គាត់ក៏បានទៅដណ្តឹងយកនាងធឹម ធ្វើជា​ប្រពន្ធ ។ ប៉ុន្តែ នាង ធឹម  បានផឹតក្បត់ប្តីទៅស្រលាញ់ជាមួយបុរសមេទ័ពម្នាក់ឈ្មោះ ឃុន ផែន ។ ឃុន ឆាងដឹង ក៏បានយករឿងប្តឹងស្តេច ។ ពេលនោះស្តេចបានកាត់ក្តីអោយពុះ នាងធឹម  ជាពីរចំណែកចែកគ្នា ។ ក្រោយមក ឃុនឆាង បានយកសាកសព​នាងទៅកប់​នៅ​ទី​កន្លែង​នោះ​ដោយស្អប់ នឹងខឹងនាងពេកថាជាស្រីក្បត់ ។ ប៉ុន្តែគាត់ក៏ចង់អោយ​នាងឆាប់ចាប់​កំណើតជាថ្មី  ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឱ្យ​ទល់មុខគ្នា​នឹង​កន្លែង​បញ្ចុះសព ។ ហើយបានកសាងចេតិយ៏មួយទុកជាអនុស្សាវរីយ៏រវាងសេចក្តីស្នេហារ ឃុន ឆាង និងនាង​ធឹម ។ ក្រោយមក នៅត្រើយខាងលិច ក៏មានឈ្មោះថា ភូមិចេតិយ៏ និងត្រើយ​ខាង​កើតក៏មាន ឈ្មោះថា ភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះមក ។​
នៅទីនេះ អ្នកស្រុកកោះកុង គេតែងតែទៅជួបជុំគ្នានៅពេលមានពិធីបុណ្យទានរបស់ជាតិ (បុណ្យប្រពៃណី)

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -