Posted by : Khmer Food 24 May 2015



​​ គុយទាវឆាសាក់សៀវ


គ្រឿងផ្សំ

១- សាច់សាកសៀវ             ៥០ ក្រាម
- ទឹកត្រីផ្អែម                    ៥ ស្លាបព្រាបាយ
- គុយទាវឆា​​​​​​​                   ៥០ ក្រាម
- សណ្តែកបណ្តុះ, ស្លឹកកូឆាយ

របៀបធ្វើ៖

ទឹកត្រីផ្អែម៖ ដាំទឹកសល្មមដើម្បីអោយពុះ និងដាក់អំបិលបន្តិចចូល។ ទុកទឹកអំបិលអោយត្រជាក់បន្តិច បន្ទាប់មកដាក់ទឹកក្រូចឆ្មារ ១ ស្លាព្រា, ប៊ីចេង កន្លះស្លាព្រា, ស្ករស ២​ស្លាព្រា នឹង កូរចូលគ្នាអោយសព្វ នោះជាការស្រេច ។

គុយទាវឆា៖ យកគុយទាវទៅស្រុះដើម្បីអោយផុយបន្តិច តែកុំស្រុះយូរពេក អាចធ្វើអោយគុយទាវរលួយ ។ បន្ទាប់ពីស្រុះគុយទាវហើយ យកគុយទាវដែល​ស្រុះនោះ​ទៅឆា ជាមួយនឹងទឹកស៊ីអ៊ីវខាប់ និងលាយជាមួយបន្លែគុយឆាយ ។

ក្រោយពីយើងធ្វើគ្រឿងផ្សំនូវ ទឹកត្រីផ្អែម, និងគុយទាវឆា រួចរាល់ហើយ ។ យើងចាំផ្តើមយក សណ្តែកបណ្តុះ, គុយទាវឆា, សាច់សាកសៀវចូលគ្នា និងចុងក្រោយស្រូបទឹកត្រីផ្អែម នោះជាការស្រេច ។
រៀបរៀងដោយៈ ស្រីមុំ




Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -