Posted by : Khmer Food 24 May 2015

ចៀនចួន



សម្រាប់គ្រឿងផ្សំទឹកត្រីផ្អែម

ទឹកត្រី ១ពែង
ទឹកខ្មេះ ១ពែង
ស្ករស ២

ពែង
ទឹក ២ពែង 2
អំបិល ចុងស្លាបព្រាកាហ្វេ
ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ
ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់
ម្សៅឆា ២ស្លាបព្រាកាហ្វេ
ទឹក ៦ស្លាបព្រា

របៀបធ្វើ ៖

១- យកត្រីកន្លះគីឡូ ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ដាក់ចាន។
២- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។
៣- ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី។
៤- យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិននោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
៥- យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុងឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅចាក់លើត្រីចៀន។
៦- បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំង ជំនួសទឹកខ្មេះ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -