Posted by : Khmer Food 30 May 2015



តៅហ៊ូបំពងបញ្ចាំចិត្ត     

រូបភាព Internet

គ្រឿងផ្សំ

·        តៅហ៊ូ                                        ២ដុំ
·        សាច់ជ្រូក​ សាច់សុទ្ធ                     ៣២០ ក្រាម

·        កំទេចនំប៉័ង                                កន្លះកែវ
·        សាលាដ៏                                    ១ គុម្ព
·        ប៉េងប៉ោះ                                    ២ ផ្លែ

គ្រឿងផ្សំរសជាតិ
·        អំបិល                                        កន្លះស្លាបព្រាកាហ្វេ
·        ស្ករស                                        កន្លះស្លាបព្រាកាហ្វេ
·        ម្សៅស៊ុប                                    ១​ ស្លាបព្រាកាហ្វេ
·        ស៊ុបមាន់ ឬ ពងទា                       ១ ស្លាបព្រាបាយ
·        ខ្ទឹមបារាំងហាន់ម៉ត់ៗ                    ១ ស្លាបព្រាកាហ្វេ
·        ខ្ញីចិញ្ច្រាំ                                     ១ ស្លាបព្រាកាហ្វេ
·        ម្សៅមី                                        ១ ស្លាបព្រាកន្លះ

វិធីធ្វើ
1.    លាងតៅហ៊ូអោយស្អាត រួចហើយបំបែកវាអោយទៅជាដុំតូចៗ ទុកប្រើការ ។
2.    ចិញ្រ្ចាំសាច់ជ្រូកអោយម៉ត់ រួចហើយយកទៅច្របល់លាយជាមួយនិងតៅហ៊ូ ចាក់គ្រឿងផ្សំរសជាតិចូល ហើយលញ់ជាដុំមូល និងប៉ាតកំទេចនំប៉័ងពីក្រៅជាការស្រេច
3.    លាងសាលាដ៏អោយស្អាត ដោយប្រឡេះជាធាងៗ រួចហើយយកទៅក្រាលទ្រាប់នៅលើ​បាតចាន ។ រីឯប៉េងប៉ោះ ហាន់ជាបន្ទះៗ ទុកប្រើការ ។
4.    ដាក់ខ្លាញ់ ឬប្រេងឆា ចូលក្នុងខ្ទះ ល្មមអាចបំពង ដុំតៅហ៊ូបាន​។ រង់ចាំខ្លាញ់ហុយផ្សែង ចាំចាក់ដុំតៅហ៊ូចូល បំពងរហូតទាល់តែឆ្អិនល្អ ទើបស្រង់ចេញដាក់ក្នុងចាន ពីលើទ្រនាប់​សាលាដ៏ ។ រីឯបន្ទះប៉េងប៉ោះ យកទៅតម្រៀត នៅជុំវិញគេមចានជាការស្រេច ។ សូមភ្លក់ទាំងអស់គ្នា ។




Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -