- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- កង្កែបខខ្ញី
Posted by : Khmer Food
30 May 2015
កង្កែបខខ្ញី
ភ្លៅកង្អែប ស្ករត្នោត ទឹកត្រី អំបិល ម្រេច ម្ទេស
របៀបធ្វើ៖
១- លាងកង្កែប អោយស្អាត
២- ដាំទឹកអោយពុះ ស្រុះកង្កែប ហើយស្រង់ចេញមកវិញភ្លាម អោយអស់ជាតិរំអិល
៣- ហាន់ខ្ញីនិងស្លឹកខ្ទឹម ល្អិតៗ
៤- ចាក់ប្រេងពីរស្លាបព្រា ក្នុងឆ្នាំងមួយទៀត រួចដាក់ឆ្នាំងលើជើងក្រាន អោយក្តៅ
៥- ចាក់ខ្ញីនិងស្លឹកខ្ទឹមចូល បំពងអោយក្រហមងៅ
៦- ដាក់ស្ករត្នោតចូល កូរអោយស្អិតជើងអង្ក្រង ក្រហមងៅ
៧- ចាក់ទឹកត្រីចូល កូរអោយសព្វ
៨- ដាក់ម្រេចបុក និង ម្ទេសចូល កូរអោយសព្វ
៩- ដាក់សាច់កង្កែបចូល កូរអោយសព្វ ទើបចាក់ទឹករំងាស់ (សូមកុំដាក់ទឹកច្រើនពេក នាំអោយខើចរសជាតិលែងឆ្ងាញ់)
១០- រំងាស់ប្រហែល១០នាទី រួចភ្លក្សថែមថយសាបប្រៃផ្អែម តាមចំណូលចិត្ត
១១- ពេលដួសបរិភោគ សូមរោយគល់ខ្ទឹម ហាន់ប្រវែងពីរធ្នាប់ ពីលើកកង្កែប
១២- ទទួលទានជាមួយបាយស ឬ បាយក្តាំង
អ្នកស្រី កែវ ច័ន្ទបូរណ៍