- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ញាំមឹកបង្គា
Posted by : Khmer Food
15 June 2015
ញាំមឹកបង្គា
គ្រឿងផ្សំ
ទឹកញាំ ៖ ទឹកត្រី២វែក ស្ករ១វែក ទឹកក្រូចឆ្មារច្របាច់១វែក ខ្ទឹមសមួយមើមធំ
ម្ទេសខ្ចីលាយម្ទេសទុំ ដាក់តាមចំណូលចិត្ត
របៀបធ្វើ៖
១- បុកខ្ទឹមនិងម្ទេស អោយម៉ដ្ឋ ហើយយកទៅលាយជាមួយទឹកត្រី ស្ករ និងក្រូចឆ្មារ កូរអោយសព្វទុកមួយអន្លើ។
២- លាងមឹកនិងបង្គា អោយស្អាត ស្រុសទឹកក្តៅមួយនាទី ស្រង់ចេញ ហើយហាន់ជាបន្ទះៗ តាមចំណូលចិត្ត។
៣- ហាន់ស្លឹកគ្រៃ ខ្ទឹមបារាំង និង ម្ទេសប្លោក ជាបន្ទះស្តើងៗ។
៤- ច្របល់មឹកនិងបង្គា ជាមួយទឹកត្រី អោយសព្វ បន្ទាប់មក ទើបថែមបន្លែខាងលើ លាយអោយសព្វ។
៥- មុននឹងទទួលទាន សូមរោយជីរបន្លា ថែមពីលើ ដើម្បីជួយកាត់ចំអាប។
អ្នកស្រី
កែវ ច័ន្ទបូរណ៍