- Back to Home »
- តំបន់ទេសចរណ៍ , មុខម្ហូបតាមតំបន់ , ម្ហូបខ្មែរ »
- ភូមិត្នោត ជារមណីយដ្ឋានម្ហូបស្រែពិតៗ
Posted by : Khmer Food
16 June 2015
ភូមិត្នោត
ជារមណីយដ្ឋានម្ហូបស្រែពិតៗ
អោយតែនឹកឃ្លានខួរក្តាមអាំង,
ក្តាមស្រែបំពង, ខ្យងឆា, ផ្លែត្នោត,កង្កែបបោក,
ភូមិត្នោតគឺជារមណីយដ្ឋានកែច្នៃតាមបែបធម្មជាតិពិតៗ
។ ដែលមានកន្លែងអង្គុយសំរាប់ជួល ហើយទីតាំងស្ថិតនៅក្រោមដើមត្នោតតែម្តង ។
ជាពិសេសទៅទៀតនោះ សំរាប់កុមារៗក៏មានកន្លែងហែរទឹកកំសាន្តផងដែរ ។
តាមបទពិសោធន៏សំរាប់ខ្ញុំក្នុងការទៅលេងគឺ
ទេសភាពល្អស្អាត ត្រជាក់ស្រួល ហើយចំពោះតំលៃម្ហូបដែលប្រជាពលរដ្ឋលក់គឺមានតំលៃសមរម្យ
។
Ø កន្លែងអង្គុយលេងសំរាប់ធម្មតាៈ
១២,០០០ រៀល
Ø ចតឡានៈ
២០០០ រៀល
Ø បង្គន់ៈ
មិនគិតថ្លៃ
Ø តំលៃមុជទឹកលេងសំរាប់កុមារៈ
៨០០០ រៀល
ភេសជ្ជៈគឺមានតំលៃថ្លៃបន្តិច
ហើយយើងមិនអាចយកភេសជ្ជៈចូលច្រើនបាននោះទេ ។ ព្រោះគេមានលក់នៅទីនោះស្រាប់ ។ លើសពីនេះទៅទៀត
អ្នកទាំងអស់គ្នាក៏អាចទិញស្ករត្នោតដែលគេធ្វើភ្លាមៗនៅទីនោះផងដែរ។
ចំពោះតំលៃគឺទៅតាមខែរបស់ស្ករត្នោតថាតើមានតិច ឬក៏ច្រើន ។
អាចមកលេងកំសាន្តសំរាប់ចុងសប្តាហ៏បាន
ព្រោះទីតាំងគឺមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាននោះទេ។ ប្រហែល ៤៥
នាទីពីទីក្រុងភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ ២។ គឺផ្លូវទៅរមណីយដ្ឋានទន្លេបាទី
និងភ្នំជីសូរ ។
កន្លែងនេះពិតជាទៅហើយចង់ទៅទៀតមែន ។ តម្លៃសមរម្យ ជួលកញ្ជុះមួយដូចជា 3-5$ មិនឡើតថ្លៃ ។ ម្ហូបយកពីផ្ទះក៏បាន ទិញខាងមុខក៏បាន សុទ្ធតែម្ហូបស្រែទៀត ។ គ្រាន់តែទីធ្លាដូចរាងតូចបន្តិច
ReplyDelete