- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- កង្កែបស្រែលាក់ខ្លួនក្នុងសួនត្រកួន
Posted by : Khmer Food
19 June 2015
កង្កែបស្រែលាក់ខ្លួនក្នុងសួនត្រកួន
គ្រឿងផ្សំ
·
ត្រកួនចិន
½គីឡូក្រាម
របៀបធ្វើ
·
ជាដំបូងត្រូវលាង
និងយកគ្រឿងក្នុងកង្កែបចេញអោយអស់ពីពោះ, សូមប្រយ័ត្នពងកង្កែបព្រោះជាពងដែលពុលពេលដែលយើងហូបវា។
បន្ទាប់ពីលាងស្អាតហើយ ត្រូវកាត់ដៃ និងជើងកង្កែបអោយបានស្អាតល្អ ។
យើងអាចកាត់ជាចំណែកទៅតាមចំណង់ចំណូលចិត្តរបស់យើង។
·
ចាប់ផ្តើមយកខ្ទះមកដាក់លើចង្រ្កាន
ហើយដាក់ខ្លាញ់បន្តិច
បន្ទាប់មកដាក់គ្រឿងដែលបុករួចរាល់នោះទៅក្នុងខ្ទះខ្លាញ់ ដោយប្រើភ្លើងល្មម ។
នៅពេលឆាបណ្តើរ ចាប់ផ្តើមដាក់គ្រឿងបណ្តើរដូចជា ទឹកត្រីបន្តិច,
ស្ករត្នោតអោយច្រើនបន្តិច, និង ប៊ីចេងបន្តិច ។ រួចហើយយើងបន្តរឆាគ្រឿងផ្សំ បានប្រហែល
១ នាទី នៅពេលដែលឃើញថាគ្រឿងផ្សំស្ងួតខ្លាំង អាចដាក់ខ្លាញ់បន្តិចទៀតបាន។ បន្ទាប់មក ចាប់ផ្តើមដាក់កង្កែបដែលលាងស្អាតរួចរាល់នោះទៅក្នុងខ្ទះដែលមានគ្រឿងផ្សំរួចរាល់
យើងអាចដាក់ទឹកសបន្តិចដើម្បីកុំអោយគោកពិបាកក្នុងការឆា ។ ឆារហូតដល់កង្កែបនោះឆ្អិតសាច់ល្អ
ដោយប្រើភ្លើងល្មមក្នុងការចំអិន ។ នៅពេលដែលឃើញថាកង្កែបឆ្អិនសាច់បានល្អហើយនោះ
យើងចាប់ផ្តើមដាក់ត្រកួនតែម្តង ដោយយើងដាក់ទឹកសបន្តិចទៀត ដើម្បីអោយម្ហូបនេះមានទឹកខ្លះ
។ ឆាសាច់កង្កែបជាមួយត្រកួនប្រហែលតែ ១នាទីតែប៉ុណ្ណោះ ។នោះយើងអាចលើកចេញពីខ្ទះបាន
ព្រោះបើយើងឆាយូរពេក និងធ្វើអោយត្រកួនបាត់បង់សោភ័ណភាពពណ៌បៃតងបាន ។
·
សូមបញ្ជាក់ថាម្ហូបមួយមុខនេះអាចទទួលទានជាមួយនឹង
បាយ និងសំរាប់ក្លែមផងដែរ។ សូមសាកល្បងធ្វើសំរាប់គ្រួសារជាទីស្រលាញ់របស់អ្នកណា!
រៀបរៀងដោយៈ ស៊ូសាន