- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ញាំក្រូចថ្លុងជាមួយបង្គា
Posted by : Khmer Food
26 June 2015
ញាំក្រូចថ្លុងជាមួយបង្គា
របៀបធ្វើទឹកត្រី៖
ទឹកត្រី ២វែក ស្ករស ២វែក ទឹកក្រូចឆ្មារ ១វែក ទឹកម្នាស់បុក ២វែក ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រា ខ្ទឹមក្រហមហាន់ស្តើងៗ ១ស្លាបព្រា ម្ទេសហិរ ហាន់ល្អិតៗ ពីរបីគ្រាប់។ លាយចូលគ្នាអោយសព្វ ភ្លក្សសាបប្រៃជូរផ្អែម ថែមថយ តាមចំណង់ ហើយទុកចោលមួយយប់ មុននឹងយកមកប្រើ លាយជាញាំ។
គ្រឿងញាំ៖
បង្គា សាច់ក្រូចថ្លុង ដូងលីង ខ្ទឹមក្រហមបំពង ខ្ទឹមសបំពង សរសៃស្បែកជ្រូក សណ្តែកដីលីង និង ជីរសម្រាប់ដាក់លំអមុខ។
រៀបរៀងដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៏