- Back to Home »
- ញាំស្តៅ
Posted by : Khmer Food
04 July 2015
ញាំស្តៅ
គ្រឿងផ្សំ៖
សាច់ត្រីចៀន ត្រសក់ ស្តៅ សណ្តែកបណ្តុះ ជីរថ្ពាល់ត្រី ជីរសាំងគ្រហំ ខ្ទឹមក្រហម
របៀបលាយទឹកត្រី៖
ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
ទឹកត្រី ២ស្លាបព្រាបាយ ( ឬ យកទឹកបន្ទោះប្រហុក ជំនួសទឹកត្រី បើសិនចូលចិត្តប្រហុក)
ស្ករ ២ស្លាបព្រាកាហ្វេ
ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
កូរអោយសព្វទុកចោល១៥នាទី
បើចង់ឆ្ងាញ់អាចហាន់ម្ទេសថែមទៀតបាន។
របៀបលាយ៖
លាយទឹកត្រីជាមួយត្រីមុនគេ ទើបចាក់បន្លែចូល លាយអោយសព្វ ភ្លក្សថែមថយ រសជាតិទៅតាមចំណូលចិត្ត ទើបដាក់ជីរជាចុងក្រោយ ជាការស្រេច។
អ្នកស្រី កែវ ច័ន្ទបូរណ៍