- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ចៀនស្អំជាមួយពងទា
Posted by : Khmer Food
12 July 2015
ចៀនស្អំជាមួយពងទា
តើមិត្តអ្នកអានធ្លាប់បានទទួលទានចៀនពងទាស្អំទេ ។
ស្អំគឺជាបន្លែមួយប្រភេទដែលមានបន្លាច្រើន ហើយមានក្លិនឈ្ងុយខ្លាំង ។
អ្នកភូមិភាគច្រើនដាំដើមស្អំសំរាប់ធ្វើរបងផ្ទះព្រោះវាមានបន្លាច្រើន ។
ស្អំអាចយកមកចៀនជាមួយពងទា ឬ ពងមាន់ ហើយក៏អាចធ្វើជាអន្លក់ទឹកគ្រឿងផងដែរ ។ សំរាប់ថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៏មិត្តអ្នកអានមកមើលពីរបៀបចៀនពងទាជាមួយស្អំម្តង
។
គ្រឿងផ្សំ
- ស្អំ ២ ខាំ
- ពងទា
ឬពងមាន់ ៣ គ្រាប់
- គ្រឿងទេស ទឹកត្រីបន្តិច, ស្ករ
និងប៊ីចេង
- បន្ទាប់មកលាយច្របល់ចូលគ្នាអោយសព្វគ្នា
របៀបធ្វើ
- បន្ទាប់ពីលាយគ្រឿងផ្សំច្របល់ចូលគ្នារួចរាល់ហើយ
ចាប់ផ្តើមយកខ្ទះមកដាក់នៅលើចង្រ្កានអោយក្តៅ បន្ទាប់មកដាក់ខ្លាញ់
ហើយដាក់គ្រឿងផ្សំចូលទៅក្នុងខ្ទះតែម្តង ។ ដោយកុំព្យាយាមកុំប្រើភ្លើងក្តៅខ្លាំងពេក
អាចធ្វើអោយម្ហូបមិនឆ្ងាញ់ ។ ប្រែចុះប្រែឡើងរហូតដល់ស្អំឆ្អិនបាន ១០០ភាគរយ ។