- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- អាម៉ុក
Posted by : Khmer Food
22 July 2015
អាម៉ុក
គ្រឿង៖
ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ជាយ រមាត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហមក្រៀម លីងហើយបុកលាយចូលគ្នា
អោយម៉ដ្ឋ
សាច់ត្រីសុទ្ធ មួយគីឡូ កាត់ដុំៗ
ទឹកត្រី ៥ស្លាបព្រាបាយ
អំបិល ចុងស្លាបព្រាកាហ្វេ
ស្ករ ១ស្លាបព្រា
ទឹកខ្ទិះដូង មួយកំប៉ុង
ម្សៅមី ១ស្លាបព្រា
ពងមាន់ពីរ
ទឹកមួយកំប៉ុង
ស្លឹកក្រូចហាន់ឆ្មារៗ
សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
ត្រួយញ ឬស្លឹកខាត់ណាខ្ចី
របៀបធ្វើ៖
១. ដាក់ក្បាលខ្ទិះ កូរអោយឈ្ងុយ ទាល់តែឡើងប្រេង ទើបដាក់គ្រឿងបុកម៉ដ្ឋ ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយ។
២. ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣. ចាក់ត្រីចូល កូរអោយសព្វ
៤. យកខ្ទិះដូងដែលនៅសល់ លាយទឹក ពងមាន់ និង ម្សៅ ចាក់ចូល ហើយកូរអោយសព្វ ទាល់តែទឹកឡើងខាប់ រួចលើកចេញ
៥. យកស្លឹកចេក មកចាប់ខ្ទាស់ជាកន្ទោង
៦. យកស្លឹកខាត់ណា បត់ដាក់តម្រៀបក្នុងកន្ទោង
៧. ដួសសាច់ត្រីកូរ ចាក់ចូលក្នុងកន្ទោង
៨. យកកន្ទោងទាំងអស់ តម្រៀបក្នុងឆ្នាំងចំហុយ រូចហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដាក់ចំហុយ ៥ ទៅ ១៥នាទី
៩. ពេលឆ្អិន លើកចុះ បរិភោគភ្លាមៗ ទាន់នៅក្តៅ
ចំណាំ៖ បើចង់ចំហុយដាក់ក្នុងដូងខ្ចីដុត សូមយកសាច់ត្រីកូរគ្រឿង ចំហុយអោយឆ្អិនសិន ទើបចាក់ចូលផ្លែដូង ទើបចំហុយមួយសាទៀត យកមុខលំអ អោយស្អាត គ្មានឃើញស្នាមវែកដួស។
ដោយអ្នកស្រីៈ កែវ ច័ន្ទបូរណ៏