- Back to Home »
- បង្អែមខ្មែរ , វិជ្ជាធ្វើម្ហូប »
- បង្អែម សារាយសមុទ្រ
Posted by : Khmer Food
05 July 2015
បង្អែម សារាយសមុទ្រ
បង្អែមសារាយសមុទ្រគឺជាបង្អែមមួយប្រភេទដែលមានរសជាតិឆ្ងាញ់
សារាយសមុទ្រនេះគឺជាប្រភេទរុក្ខជាតិម៉្យាងដែលដុះនៅក្នុងទឹកសមុទ្រ
ហើយត្រូវបានគេយកវាមកធ្វើជាបង្អែមផងដែរ។
សំរាប់គ្រឿងផ្សំបង្អែមសារាយសមុទ្រគឺមានច្រើនប្រភេទមានដូចជាៈ
សារាយសមុទ្រ,ផ្កាគ, គ្រាប់ជី ជាដើម។ ហើយចំពោះតំលៃនោះគឺមិនថ្លៃទេ ។ ១ថង់គឺតំលៃតែ
១០០០ រៀល ទៅ ១៥០០ រៀលតែប៉ុណ្ណោះ ដោយយើងអាចទទួលទានបានរហូតដល់ទៅ ៥នាក់ឯណោះ។ សារាយប្រភេទនេះគឺមានលក់នៅគ្រប់ផ្សារទាំងអស់។
របៀបក្នុងការធ្វើបង្អែម
ដោយទិញសារាយសមុទ្រដែលបានរៀបរាប់ដូចខាងលើយកមកចាក់ក្នុងចាន
ហើយដាក់ស្ករស និងទឹកកក នោះគឺជាការស្រេច។
រៀបរៀងដោយៈស៊ូសាន