- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- នំដំឡូងបំពង សំរាប់គ្រួសារ
Posted by : Khmer Food
05 August 2015
នំដំឡូងបំពង
+ គ្រឿងផ្សំ
- ដំឡូងបារាំង ២ដុំ
- ស៊ុត ៤គ្រាប់(យកពណ៌លឿង)
- ម្សៅអង្ករ កន្លះចាន
- កំទេចនំប៉័ង ១ចាន
- អំបិល បន្តិច
- ប៊ឺ ២ស្លាបព្រាបាយ
-ម្រេច បន្តិច
- ប្រេងឆា ១ចាន(បំពង)
+ វិធីធ្វើ
១. ដំបូងយកដំឡូងដាក់ស្ងោរប្រហែលជា
៣០នាទី បន្ទាប់មកយកវាលាងទឹកទុកឲ្យត្រជាក់។
២.
បន្ទាប់ពីត្រជាក់បកសំបកចេញដាក់ចូលទៅក្នុងចានរួចហើយដាក់ ប៊ឺ, អំបិល
និងម្រេច រួចវាយវាឲ្យបែក។
៣. យកស៊ុត
២គ្រាប់គោះដាក់(យកតែពណ៌លឿង)ចូលកូរវាចូលគ្នាទាំងអស់ឲ្យសព្វរួចគ្របគំរបយកដាក់ចូលក្នុងទូរទឹកកកទុកប្រហែល
២ម៉ោង។
៤.
បន្ទាប់ពីយកចេញពីទូរទឹកកកត្រូវយកវាមកធ្វើជាដុំមូលតូចល្មម(១ស្លាបព្រាបាយ)
ឬតាមដែលចង់បាន។
៥.
ពេលដែលធ្វើបានហើយយកវាមកប្រឡាក់ជាមួយម្សៅ ស៊ុត(២គ្រាប់គោះដាក់ចានលាយអំបិលបន្តិច)
និងកំទេចនំប៉័ងរួចយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមជាការស្រេច៕
ដោយ៖ សុខឡៃ
ប្រភពពីៈ មង្គលការ