- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ខ្ចៅអាំងអំបិលម្ទេសឆ្ងាញ់រហូតដល់លិតដៃ
Posted by : Khmer Food
06 August 2015
ខ្ចៅអាំងអំបិលម្ទេសឆ្ងាញ់រហូតដល់លិតដៃ
ឮតែខ្ចៅអាំងអំបិលម្ទេស
អ្នកប្រាកដជាស្រែកថា «វាមិនដែលហ្អា ធ្លាប់តែខ្ចៅស្ងោរ»
មិនប្លែកទេជានោះទេ
មុខម្ហូបសម្រាប់ញ៉ាំលេងជាលក្ខណៈគ្រួសារ
ដែលប្លែកមាត់ញ៉ាំបណ្ដើរហូរញើសបណ្ដើរ
ហើយញ៉ាំទឹកត្រជាក់ៗទៀតនោះគឺប្លែកហួសស្មាន។
ចង់ដឹងថាប្លែកយ៉ាងណានោះសូមសាកល្បងជាមួយយើងខ្ញុំទាំងអស់គ្នាដូចតទៅ៖+ គ្រឿងផ្សំ
- ខ្ចៅ ៥កំប៉ុង
- ម្ទេសកន្លះខាំ
- ម្សៅស៊ុប ២កញ្ចប់តូច (ឬអំបិលម៉ត់ ១ស្លាបព្រាកន្លះ)
- គល់ស្លឹកគ្រៃ៥គល់
- ស្លឹកក្រូចសើច ១០សន្លឹក
- ខ្ទឹមស ១មើម
- រំដេង ១ដុំ (ធំល្មម)
- ស្ករត្នោត ៣ស្លាបព្រាបាយ
+
វិធីធ្វើ
- ស្លឹកគ្រៃហាន់ជាចំនិតចំហៀង
- បុកអំបិលជាមួយនឹងម្ទេស រួចដាក់ខ្ទឹមសបុកបន្ត
- បន្ទាប់មក ដាក់ស្ករត្នោតបុកបន្ត
- យកគ្រឿងដែលបានបុករួច លាយជាមួយនឹងស្លឹកគ្រៃ និងស្លឹកក្រូចសើចឲ្យសព្វបន្តិច
- រួចចាក់ខ្ចៅចូលគ្រឿងដែលលាយនោះ និងជ្រាវចូលគ្នាឲ្យសព្វគ្រឿង
- ផ្អាប់ទុកប្រហែលជា ១៥នាទី
- ដួសខ្ចៅដាក់ក្រដាសអាលុយមីញ៉ូម (ក្រដាសអាំងសាច់)
- ខ្ចប់ឲ្យជិត រួចដាក់អាំងលើភ្លើង (រងើកភ្លើង)
- ត្រូវរង់ចាំដល់ឆ្អិន ប្រហែល៧ ទៅ ១០នាទី (បើចង់ដឹងច្បាស់បើកក្រដាស អ៊ុតមើលថាឆ្អិននៅ ពេលនោះក្លិនដ៏សែនឈ្ងុយក៏ចេញមក ឡើងស្រក់ទឹកមាត់)

ប្រភព៖ មង្គលការ