Posted by : Khmer Food 07 May 2015



របៀ​បចំហុយត្រីដំរី លាក់ខ្លួនក្នុងមីសួរ
គ្រឿងផ្សំ
-ត្រីដំរីស្រស់ចំនួន    ៤ ក្បាល
-មីសួរ                    ១ កញ្ចប់
-សាច់ជ្រូកបីជា​ន់ចិញ្ច្រាំ (១០០ ក្រាម)
-ត្រចៀកកណ្តុរ​        (៥០ ក្រាម)
-ជ្រក់ស្ពៃ                (១០០ ក្រាម)
-ខ្ញីហាន់ជា​ចំណិតៗ (១០០ ក្រាម)
-សៀងផ្អែម             ​(១​០០ ក្រាម)

-ស្លឹកខ្ទឹម, ស្ករត្នោត, ទឹកត្រី, ប៊ីចេង


វិធីធ្វើ
ជាដំបូងត្រូវត្រាំមីសួរ និងត្រចៀកកណ្តុរជាមួយទឹកដើម្បីអោយរីកសព្វ ។ បន្ទាប់មក យកគ្រឿង​ផ្សំ​​ពាក់កណ្តាលមករៀបចំដាក់ក្នុងចានដូចជា
-      មីសួរដែលរីកសព្វ         (ពាក់កណ្តាល)
-      ជ្រក់ស្ពៃ                      (៥០ ក្រាម)
-      ​ខ្ញីហាន់ចំណិតៗ           (៥០ ក្រាម)
-      ត្រជៀកកណ្តុរ             (៥០ ក្រាម)
-      សៀងផ្អែម                  (៥០ ក្រាម)
-      សាច់ជ្រូកបីជា​ន់ចិញ្ច្រាំ   (៥០ ក្រាម)

ក្រោយពីធ្វើការរៀបចំហើយ​ត្រូវរៀបត្រីដំរីទាំង​៤ ដាក់ពីលើគ្រឿងផ្សំ ហើយចាប់ផ្តើមដាក់ស្ករ​ត្នោត ៥០ក្រាម, ទឹកត្រីបន្តិច, និងប៊ីចេង ។ រួចហើយយើងចាប់ផ្តើមដាក់គ្រឿងផ្សំដែលនៅសល់​ពីលើត្រីដំរីតែម្តង
-      មីសួរដែលរីកសព្វ         (ពាក់កណ្តាល)
-      ជ្រក់ស្ពៃ                      (៥០ ក្រាម)
-      ​ខ្ញីហាន់ចំណិតៗ           (៥០ ក្រាម)
-      ត្រជៀកកណ្តុរ             (៥០ ក្រាម)
-      សៀងផ្អែម                  (៥០ ក្រាម)
-      សាច់ជ្រូកបីជា​ន់ចិញ្ច្រាំ   (៥០ ក្រាម)
-      ស្លឹកខ្ទឹមហាន់ចំណិតៗ
ក្រោយពីយើងធ្វើការរៀបចំដាក់ក្នុងចានថ្មរួចហើយ យើងចាប់ផ្តើមដាក់ចានថ្មចូលទៅក្នុងឆ្នាំងចំ​ហុយតែម្តង។ ការចំអិនប្រើរយៈពេល ៦០​នាទីទើបបានឆ្អិនសព្វល្អ ។ សូមមិត្តអ្នកអាន​សាក​ល្បង​ទាំងអស់គ្នានៅផ្ទះនាថ្ងៃចុងសប្តាហ៏នេះ​។



Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ម្ហូបខ្មែរឆ្ងាញ់ - By Hok Sreymom - Powered by Blogger - Made by Long Sakanan -