- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ខ្យងស្ងោរជ្រលក់ទឹកត្រី
Posted by : Khmer Food
25 August 2015
រូបភាពតំណាង
អីយ៉ា!
ម្ហូបមួយមុខនេះគ្រាន់តែលឺឈ្មោះភ្លាមដូចជាចង់ស្រក់ទឹកមាត់ភ្លេតតែម្តងហើយ
ប៉ុន្តែតើប្រិយមិត្តដឹងទេត្រូវធ្វើយ៉ាងម៉េចទើបខ្យងមានរសជាតិឆ្ងាញ់
ហើយមិនធំក្លិនឆ្អាប? គ្មានអ្វីពិបាកទេ
អនុវត្តតាមការណែនាំខាងក្រោមទៅជាការស្រេច។
+
គ្រឿងផ្សំ
-
ខ្យងស្ងោរ ៥០០ក្រាម ឆ្កឹះយកសាច់
-
គល់ស្លឹកគ្រៃ ២គល់ កាត់កង់ដំឲ្យបែក
-
ស្លឹកក្រូចសើច ៥សន្លឹក
-
បន្លែអន្លក់ញ៉ាំផ្ទាប់ ជីអង្កាម, ជីសាំងឃុំ, សាឡាដ៍, ចេកខ្ចី មួយមុខបន្តិចៗ
+ វិធីធ្វើ
១.
ដំបូងដាក់ឆ្នាំងដាំទឹកឲ្យពុះដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើចញីដាក់ចូល។
២.
ទុកមួយសន្ទុះដាក់ខ្យងចូលស្ងោរម្តងទៀតមួយពុះប្រហែលជា ២-៣នាទី។
៣.
២-៣នាទីក្រោយមកអាចស្រង់យកមកញ៉ាំផ្ទាប់ជាមួយបន្លែជ្រលក់ទឹកត្រីបានហើយ៕
+
គ្រឿងផ្សំទឹកត្រី៖
ទឹកឆ្អិន
១២០មីលីលីត្រ, ស្ករស ៥០ក្រាម, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, អំបិល បន្តិច,
ទឹកត្រី ២-៣ស្លាបព្រាបាយ, ខ្ទឹមស ៣កំពឹស, ម្ទេស តាមចូលចិត្ត ចិញ្ច្រាំ
ដាក់ចូលក្នុងចានលាយចូលគ្នាឲ្យសព្វ។
ដោយ៖ សុខឡៃ
ប្រភពៈ
មង្គលការ