- Back to Home »
- ម្ហូបខ្មែរ , វិជ្ជាធ្វើម្ហូប »
- ងាវឆាគល់ស្លឹកគ្រៃឆ្ងាញ់អស់ស្ទះ
Posted by : Khmer Food
26 August 2015
ងាវឆាគល់ស្លឹកគ្រៃ
+
គ្រឿងផ្សំ
- ងៀវ
៥០០ក្រាម លាងឲ្យស្អាត
-
គល់ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិតៗ
-
ជីនាងវងបេះស្លឹករួច ១ចាន
-
ខ្ទឹមស ១០កំពឹស ចិតជា២ ឬ ៣
- អំបិល
កន្លះស្លាបព្រាកាហ្វេ
- ម្រេច
កន្លះស្លាបព្រាកាហ្វេ
-
ទឹកស៊ីអ៊ីវ ឬទឹកត្រី ១ស្លាបព្រាបាយ តាមចំណូលចិត្ត
-
ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស
កន្លះស្លាបព្រាបាយ
-
ប៊ីចេង បន្តិច
-
ផ្លែម្ទេសហាលក្រៀម ៥ផ្លែ ឬតាមចូលចិត្ត
-
ប្រេងឆា ២ស្លាបព្រាបាយ
+
វិធីធ្វើ
១.
ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ
បន្ទាប់មកដាក់ខ្ទឹមសចូលឆាវាបន្តិចសិនចាំដាក់គល់ស្លឹកគ្រៃចូល។
២.
ឆាជាមួយគ្នាឲ្យរាងស្រពាប់ដាក់ម្ទេសចូលឆាវាបន្តទៀតមួយភ្លេត
រួចហើយដាក់ងៀវចូលឆាត្រឡប់បន្តិចសិន។
៣.
រួចហើយដាក់អំបិល, ម្រេច, ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ប៊ីចេង និងស្ករស
ឆាចូលគ្នា រួចបន្ថែមទឹកចូលបន្តិចទុកឲ្យពុះប្រហែល ១-២នាទី។
៤.
បន្ទាប់មកទៀតយកជីនាងវងដាក់ចូលឆា៣-៤ត្រឡប់ទៀតអាចដួសយកមកញ៉ាំបានហើយ៕
ដោយ៖ សុខឡៃ
ប្រភពៈមង្គលការ